ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ លង់ទឹក​ប្រឡាយ​ស្លាប់ ​

យុវជន​ម្នាក់ លង់ទឹក​ប្រឡាយ​ស្លាប់ ​

កណ្តាល ៖ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៤ ចំណុច​ប្រឡាយ​មេទឹក​ទួល​តា​យោ ស្ថិតក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។
យុវជន​ដែល​លង់ទឹក​ស្លាប់​នោះ​មានឈ្មោះ បេន ចន្ថា អាយុ​១៨​ឆ្នាំ បុខ​របរ​សិស្ស មាន​ទីលំ នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្តាល ។ យុវជន​រងគ្រោះ​ពុំ​ចេះ​ហែល​ទឹក​ទេ ។ នៅ​មុនពេល​កើតហេតុ​គេ​បាន​ទៅ​ឃ្លា​ល​ក្របី​ជាមួយ​ក្មេងៗ​ក្នុងភូមិ​នៅ​ចំណុច​ទួល​តា​យោ ។​
ក្រោយពី​ឲ្យ​ក្របី​ស៊ី​ស្មៅ​ហើយ​នោះ យុវជន​រងគ្រោះ ក៏បាន​ដឹក​ក្របី​ដោយ​ចុះ​ត្រាំ​ទឹល​ក្នុង​ប្រឡាយ​មេទឹក ហើយ​រូបគេ​បាន​រៀន​ហែល​ទឹក​លេង​ជាមួយ​ប្អូនប្រុស និង​ក្មេងៗ​ដទៃទៀត​ប្រមាណ​៤-៥​នាក់ ខណៈពេល​កំពុង​ហែល​នោះ​ក៏បាន​ទាក់​ជើង​ជាមួយ​មែក​អំពិល​ទឹក និង​បន្លា​ធ្វើ​ឲ្យ​យុវជន​រងគ្រោះ​ហែល​ទឹក​មិន​រួច​ក៏​លង់ ទឹកតែ​ម្តង ។ បន្ទាប់មក​ប្អូនប្រុស​ជនរងគ្រោះ និង​ក្មេងៗ​បាននាំគ្នារ​ត់ម​កភូមិ​ប្រាប់​ឲ្យ​ឪពុកម្តាយ ឲ្យ​ទៅ​ជួយ​ជនរងគ្រោះ​ដែរ តែ​ជា​អ​កុល​ស​ពេលទៅដល់​ជនរងគ្រោះ​បាន​លង់ទឹក​ស្លាប់​ទៅហើយ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya