ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » សំណង់​រឹងមាំ​នៅក្នុង​ល្អាង​ទំនប់រលក​ រីក​កាន់តែ​ច្រើនឡើងៗ​អាជ្ញាធរ​មិន​ហ៊ាន​ក្អក​ ​

សំណង់​រឹងមាំ​នៅក្នុង​ល្អាង​ទំនប់រលក​ រីក​កាន់តែ​ច្រើនឡើងៗ​អាជ្ញាធរ​មិន​ហ៊ាន​ក្អក​ ​

ព្រះសីហនុ ៖ សំណង់​រឹងមាំ​បាន រីកដុះដាល​កាន់តែ​ច្រើនឡើងៗ​នៅក្នុង​ល្អាង​សមុទ្រ​ទំនប់រលក រីឯ​អាជ្ញាធរ​ដែន ដី​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ។ ប្រការ នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា បណ្ដាលមកពី​អំពើពុករលួយ ។​
​សំណង់​រឹង មាំ​ទាំង​នោះបាន​កើតឡើង​ជា​បន្ដបន្ទាប់​ដោយសារតែ​មើលឃើញ​មាន​គំរូ​ដ៏ អាក្រក់​ជាច្រើន តែ​ចុងក្រោយ នេះ​ស្រាប់តែ​លេច​សំណង់​ធំ​រឹងមាំ​មួយ​ថ្មី​ទៀត​ដែល​គេ​បាន​ស្គាល់​ច្បាស់ ថា​ម្ចាស់ ឈ្មោះ ឈឹម ហុក​ឃ​ន អតីតមន្ដ្រី អធិការកិច្ច​ជលផល​សមុទ្រ ។​
​សំណង់​នេះ ត្រូវបាន​ប្រជា​នេសាទ​នៅ​តំបន់​ទំនប់រលក​ក្រុងព្រះសីហនុ រិះគន់ ថា អាង​តែ​ខ្លួន​មានអំណាច​និង​ប្រាក់ សាងសង់​សំណង់​រឹងមាំ​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​ក្នុង​ល្អាង​ទំនប់រលក​បង្ក​ផល ប៉ះ ពាល់​ដល់​អនាម​យ័​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ និង​អាចជា​គំរូ​ដ៏​អាក្រក់​ទៀតផង ។​
​ពាក់ព័ន្ធ សំណង់​រឹងមាំ​របស់លោក ឈឹម ហុក​ឃ​ន នេះ​មន្ដ្រី​អធិការកិច្ច ជលផល​សមុទ្រ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ខ្សឹប​ប្រាប់ថា ទោះបីជា​ហាមឃាត់ យ៉ាងណា​ក៏​គេ​មិន​ស្ដាប់​ដែរ ។ ដោយឡែក​អាជ្ញាធរ​សង្កាត់​ក៏​មិន​ហ៊ាន អើត​ឈ្ងោក​ដែរ​។ ប៉ុន្ដែ​កន្លង​ទៅបាន​ត្រឹម តែ​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​ប៉ុណ្ណោះ ។​
​លោក ឈឹម ហុក​ឃ​ន អរិយធម៌​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ  ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​។ ទោះ ជា​យ៉ាងនេះ​ក្ដី លោក ឆេង ដែលជា​កូន ចៅ​ជំនិត​របស់គាត់​ពេលកន្លងមក​បាន​អះអាងថា គេ​បាន​ទំនាក់ទំនង​គ្រប់​ច្រក ល្ហក​អស់ហើយ សូម្បីតែ​អ្នកកាសែត ក៏​គេ​ទាក់ទង​អស់ហើយ​ដែរ ៕ នាយ​ដន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya