ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ម​ន្រី​យោធា​ព្រ​ដែន​៣០២ បកអាក្រាត​មេ​

ម​ន្រី​យោធា​ព្រ​ដែន​៣០២ បកអាក្រាត​មេ​

​កំ​ពតៈ​សេចក្តីរាយការណ៍​ពី​មន្ត្រី​យោធា​ច្រើន​រូប​បាន ឱ្យដឹងថា លោក​ជួន​ម៉ា​រ៉ា​ឌី​មេបញ្ជាការ​វរៈ​សេនា​តូច​៣០២​ការពារ​ព្រំដែន​ដែលមាន​ទីតាំងនៅ​ស្រុក​កំពង់ត្រាច​កំពង់​ប្រើ​កូនចៅ​ដែល​ជំនិត​របស់​ខ្លូន​៣​ទៅ​៤​នាក់​អោយ​រក​ចំណូល​មក​បង់អោ​យ​មេ​ក្នុង​មួយខែ​៤០​ម៉ឺន​រៀល​ទៅ​៦០​ម៉ឺន​រៀល​បើ​អ្នកណា​រកលុយ​មិនបាន​បង់​ត្រូវតែ​ប្តូរ​អោយមក​បន្ទាយ​វិញ​។​បើតាម​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹង​ទៀត​

​លោក​ជួន​ម៉ា​រ៉ា​ឌី​មេបញ្ជាការ​មួយរូប​នេះ​បានដាក់​គំនាប​ទៅលើ​កូនចៅ​ដែល​ឆ្លៀត​រកលុយ​ពីបទ​ល្មើស​មក​បង់​អោយ​ជាប្រចាំ នេះ​ជា​អំពើពុករលួយ​មួយ​ដែល​លោក ជួន​ម៉ា​រ៉ា​ឌី កំពុង​ប្រព្រឹត្ត​សព្វថ្ងៃនេះ​។​

​ជាក់ស្តែង​រូបថត​មួយ​សន្លឹក​ដែល​ម​ន្រី​យោធា​ថត​បាន ហើយ​ផ្តល់​មកឱ្យ​នេះ​គឺជា​កូនចៅ​របស់លោក​ជួន​ម៉ា​រ៉ា​ឌី មេបញ្ជាការ​វរៈ​សេនា​តូច​៣០២​កា​ពារ​ព្រំដែន​កំពុងតែ​ជំរិត​ទារលុយ​ពី​ឈ្មួញ ដឹកទំនិញ​ដើម្បី​យកលុយ​បង់​អោយ​មេ​របស់ខ្លួន​បើ​មិន​ខំប្រឹង​រកប្រាក់​ខ្លាច​មេ​ដក​អោយ​ឈរជើង​នៅក្នុង​បន្ទាយ​វិញ ប៉ុន្តែ ទោះបី​ខំប្រឹង រក​ចំណូល​ក្នុង​មួយខែៗ​បាន​ច្រើន​ដែរ តែ​វា​មិន​សល់​ជា​ដុំកំភួន​អី​ប៉ុន្មាន​ទេ ព្រោះ​បង់​អោយ​មេ​។​ប្រភព​ដដែល​បន្តទៀត​ថា ថ្មីៗ​នេះ លោក ជួន ម៉ា​រ៉ា​ឌី បាន​នឹង​កំពុងតែ​សង់ផ្ទះ ហើយ​ដី​ដែល​លោក​ជួន​ម៉ា​រ៉ា​ឌី​សង់ផ្ទះ​នេះ​ជា​ដី​របស់​អង្គភាព​វរៈ​៣០២ ដែល​លោក​ជូន​ម៉ា​រ៉ា​ឌី​រំលោភ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​ប្រភព​បាន​បន្ត​ឱ្យដឹងថា ថា​លោក​ជួន​ម៉ា​រ៉ា​ឌី​បានដាក់​កំលាំង​កូនចៅ​ដែល​ជំនិត នឹង​គាត់​អោយ​ចាំ​យកលុយ​ជាច្រើន​កន្លែង​នៅ​តា​ខ្សែក្រវាត់​ព្រំដែន​ជាពិសេស​នៅ​ផ្សារ​កំពង់ត្រាច​ដែលមាន​ឈ្មោះ​ប្រុស​ជា​អ្នកប្រមូល​លុយ​អោយ​ជា​រៀងរាល់ខែ​។​

​ប្រភព​បញ្ជាក់ថា ក្នុង​មួយខែៗ លោក ជួន ម៉ា​រ៉ា​ឌី ប្រមូល​ពី​កូនចៅ​ជំនិតៗ​ពី​១០ ទៅ​១៥ លាន​រៀល នេះ​មិន​គិត​បូក​បញ្ចូល​ចំណូល​ផ្សេងៗ​ទៀត​ទេ​។ ក្នុង​រឿងរ៉ាវ​ខាងលើនេះ សារព័ត៌មាន​យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ជួន ម៉ា​រ៉ា​ឌី នោះ ដើម្បី​សុំ​ការបំភ្លឺ​ដែរ​តែ​មិនអាច​ទាក់ទង​បាន​៕
​ដោយ​៖ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya