ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ តាមផ្លូវ​ជាតិ​លេខ​៤​ប៉ិន​រកលុយ​ ​

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ តាមផ្លូវ​ជាតិ​លេខ​៤​ប៉ិន​រកលុយ​ ​

ភ្នំពេញ​៖ មន្ត្រីនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើ ស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ដោយ សារ តែ​ជាប់​ខ្សែ​ធំ និង​បង្អែក​ធំ​នោះ លោក ជុន លឹម​ហាន ត្រូវបានតែងតាំង​ជា​ប្រធាន​នគរបាល​សេដ្ឋកិច្ច ក្រសួង​មហា ផ្ទៃ ប្រចាំ​ផ្លូវជាតិ​លេខ​៤ ដែលមាន​អំណាច​បង្ក​ព្យុះភ្លៀង​លើ​ទឹកដី​ខេត្តកំពង់ស្ពឺ និង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤​ជំនួស​លោក ប៉ុន ប៊ុន​ឈាន ។ ចាប់តាំងពី​ពេលដែល​លោក ជុន លឹម​ហាន ទទួលបាន​លិខិត​បញ្ជា​បេសកកម្ម ពី​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ចុះទៅ​ប្រចាំការ​តាមផ្លូវ​ជាតិ​លេខ​៤ នៅ​ខេត្ត កំពង់ស្ពឺ មក​គឺ​លោក ជុន លឹម​ហាន បាន​ចាត់ចែង​ឱ្យ​មន្ត្រីក្រោមឱវាទ​ដាក់​ប៉ុស្តិ៍​ជជុះ​ជាច្រើន​ដើម្បី​ត្រួតពិនិត្យ​បទល្មើស​។ គេ​មិនដែល​ឃើញ​កូនចៅ​លោក​ជុន​លឹម​ហាន​បង្ក្រាបបាន​បទ​ល្មើស​សេដ្ឋកិច្ច​នៅតាម​ផ្លូវជាតិ​លេខ​៤​ទេ គឺ​ចាំតែ​រាប់​ក្បាល​ឡាន​ដឹកទំនិញ​យកលុយ មិនឱ្យ​រំលង​មួយ​ឡើយ ដើម្បី​ស្រង់​ដើមពី​ការ​តូ​ដណ្តើមបាន​កៅអី​ប៉ុស្តិ៍​ផ្លូវជាតិ​លេខ​៤ ពី​លោក ប៉ុន ប៊ុន​ឈាន ។ សូម្បីតែ​ឡាន​ដឹកឈើ​ទាំង​តូច​ទាំង​ធំ ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ពី​កោះកុង ទៅ​កំពត និង កណ្តាល  កំពង់ឆ្នាំង ក៏​លោក ជុន លឹម​ហាន ចាំ​រាប់​ក្បាល​ឡាន កៀងគរ​ឱ្យ​ឈ្មួញ​ចូល​បង់លុយ តាម​គ្រប់​រូបភាព​ទាំងអស់ ។
​មន្ត្រីនគរបាល​បាន​បន្តថា ក្នុងតួនាទី​ជា​ប្រធាន នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ប្រចាំ​ផ្លូវជាតិ​លេខ​៤ ដែលមាន​មូល ដ្ឋា​ន​ធំ​ក្នុង ខេត្តកំពង់ស្ពឺ លោក ជុន លឹម​ហាន បានធ្វើឱ្យ​គ្រប់ៗ​ជំនាញ​គេ​ហួសចិត្ត​យ៉ាងខ្លាំង នៅពេលដែល​គាត់​បាន​សុំ​គោលការណ៍​ពី​ថ្នាក់លើ សុំ​ដេញ​ឡាន​ដឹកឈើ​ប្រណីត​ចំនួន​២​គ្រឿង នៅ​ចំណុច​ទីតាំង​ស្តុក​ឈើ​សម្រាប់ នាំ​ចេញទៅ​ស្រុក យួន​ក្នុងភូមិ​ទឹក​វិល ឃុំ​ទឹក​វិល ខាងលិច​វត្ត​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ខុសពី​គោលដៅ​ទទួលខុសត្រូវ​របស់ខ្លួន​។
​ការពិត​ករណីនេះ​គួរឱ្យ​អបអរសាទរ​ចំពោះ​ការបង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ប៉ុន្តែ រឿង ដែល​ខុស ឆ្គង​នោះ​គឺ​លោក ជុន លឹម​ហាន បាន​បំពាន​ទៅលើ​ដែន​សមត្ថកិច្ច​មន្ត្រី​ដទៃ​ដោយសារ​គាត់​តាំងខ្លួន​ជា​មេន​គរ​បា ល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ នៅ​ទូទាំងប្រទេស បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ព្រោះតែ​អាងខ្នង​បង្អែក​និង​យកឈ្មោះ​អ្នកធំ​មក​ប្រើ​បង្កើតជា ទម្លាប់​យ៉ាង​អាក្រក់​ក្នុង​ជួរ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ។
​មន្ត្រី​មួយចំនួន​លាតត្រដាង​លោក ជុន លឹម​ហាន ថា ជាគោលការណ៍​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មាន​ផ្នែក មាន​ផែន ចុះទៅ ប្រមូល​ទិន្នន័យ និង​បង្កា​បង្ក្រាប​បទល្មើស​តាម​តំបន់​នីមួយៗ​ដោយមាន​កំណត់​តួនាទី​ភារកិច្ច​និង​ឈ្មោះ មន្ត្រី​ក្នុង​លិខិត​បេសកកម្ម​ដែល​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​។ ប្រសិនបើ​មន្ត្រី​ណា​ម្នាក់​ដែល ថ្នាក់លើ​ចាត់តាំង​ឱ្យធ្វើ​ការងារ​តា ម​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្តកំពង់ស្ពឺ បែរ​ជាមាន​សិទ្ធិអំណាច ទៅ​បង្ក្រាប​ឡាន​ដឹក ឈើ​នៅ​តំបន់ ដទៃទៀត គឺ​វា​ខុស ។
​មន្ត្រី​មួយចំនួន​បាន​ចំអក​ថា ផ្លូវជាតិ​លេខ ៤ ស្ថិតក្រោម​ការគ្រប់គ្រង​របស់លោក​ជុន​លឹម​ហាន មា ន​ការដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ទាំងយប់​ទាំង​ថ្ងៃ មិនមាន​ការបង្ក្រាប​ទេ គឺ​ទុក​គោះ​យកលុយ ដែល ពេលខ្លះ មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក បាន​ដើរតួ​ជា​សមត្ថកិច្ច​ផង ជា​តុលាការ​ផង ក្នុងការ​ចាប់​ឃាត់ ឡាន​ដឹកឈើ យកលុយ ហើយ​ដោះលែង​វិញ​ស្ងាត់ៗ ដោយ​មិន​សុំ​យោបល់ ពី​ព្រះរាជអាជ្ញា ដែល​ពេលខ្លះទៀត​សឹង​ថា​មិនបាន​រាយការណ៍​ជូន​ថ្នាក់លើ​ទៀតផង​។ លោក ជុន​លឹម​ហាន ហេតុតែ​ចង់បាន​មុខមាត់​ខ្លាំងពេក​ពី​ការទទួល​តំណែង​ថ្មី និង​ចង់ឱ្យ ឈ្មួញ​ស្គាល់ មុខ ចូល​បង់លុយ​នោះ បាន​នាំ​កម្លាំង​របស់ខ្លួន​ចុះមក​ចាប់​ឡាន​ដឹកឈើ ដល់​ស្រុក​ស្អាង​ខេត្តកណ្តាល តាមផ្លូវ​ជាតិ​លេខ​២១​បេ ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​តំបន់​ដែល​គាត់​ទទួលខុសត្រូវ ។ ករណីនេះ បានឱ្យ​ឃើញថា លោក ជុន លឹម​ហាន ចង់បង្ហាញ​ពី​មហិច្ឆតា​យក​ស្នាដៃ​សម្រាប់​បង្អួត​ថ្នាក់លើ​។ គេ​ដឹងថា ឡាន​ដឹកឈើ​ទាំង ២ គ្រឿង នេះ លោក ជុន លឹម​ហាន ទទួល​ព័ត៌មាន​តាំងពី​នៅក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​មកម្ល៉េះ ហេតុអ្វី​មិន​បង្ក្រាប បែរជា​បណ្តោយ​និង​តាម​ប្រដេញ​ឡាន​ដឹកឈើ​ទាំងនោះ​រហូតដល់​ចំណុច​ដែល​ត្រូវ ទម្លាក់​ចុះ ទូក​ចេញទៅ​ស្រុក​យួន​ទៅវិញ ?
​មន្ត្រីនគរបាល​ខេត្តកណ្តាល​មួយរូប​ដែល​បានដឹង​ពី​ករណីនេះ​បាន​លួច​បង្ហើប​ឱ្យដឹងថា វា​ជា​រឿង​កាច់​កុង ឬ​ជា​របៀប​មួយ​ដែល​លោក ជុន លឹម​ហាន ចង់បាន​ស្នាដៃ​បង្អួត​ថ្នាក់លើ បែរជា​ប្រព្រឹត្ត​ខុសឆ្គង​បំពាន​ទៅលើ​ដែន​សមត្ថកិច្ច​របស់​អ្នកដទៃ ដែល​អគ្គស្នងការ​នគ​របាល​ជាតិ​ចាត់តាំង​ឱ្យ​ប្រចាំការ​នៅតាម​ផ្លូវជាតិ​លេខ​៤​សោះ បែរជា​ឆ្វេ​ច​ឆ្វាច ប្រដេញ​តាម​ឡាន​ដឹកឈើ ចូលដល់​តំបន់​ដទៃ​។ ត្រង់ចំណុច​នេះ គេ​យល់ថា បើ ជុន លឹម​ហាន មិន​ប្រដេញ ឡាន ដឹកឈើ​ពី​ខេត្តកំពង់ស្ពឺ រហូតដល់​ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​គោះ​លុយ​ទេនោះ ទំនងជា​គាត់​បង្ក្រាប តាំងពី​ទទួល បាន​ដំណឹង​ភ្លាមៗ​ម្ល៉េះ​។
​គេ​និយាយថា ផ្លូវជាតិ​លេខ ៤ ក្នុង​ខេត្តកំពង់ស្ពឺ មន្ត្រី​របស់លោក​ជុន​លឹម​ហាន កំពុង​សកម្ម​បំផុត​ក្នុងការ​រាប់​ក្បាល​ឡាន​ដឹកទំនិញ​ទាំង​បង់ពន្ធ​គ្រប់​ចំនួន​១០០​ភាគរយ ក៏ដូចជា​ការបង់ពន្ធ​មិន គ្រប់​ហើយ​បញ្ជា​ឱ្យ​បង់លុយ​ទៅតាម​តែ​អំពើ​ចិត្ត ដើម្បី​ប្រមូល​លុយ​យក​បង់​ជូន​លោក ជុន លឹម​ហាន​។ ជុំវិញ​ការរិះគន់​នេះ​អរិយធម៌​មិនអាច សុំ​ការបកស្រាយ​ពី​លោក​ជុន លឹម​ហាន បានទេ កាលពី​ម្សិលមិញ​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya