រតនគិរីៈកាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៤ រថយន្តកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ១គ្រឿង គ្មានស្លាកលេខ បើកចេញ ពីទីរួមខេត្តរតនគិរី តាមផ្លូវជាតិ លេខ៧៦ មានទិសដៅ ចូលទីរួម ខេត្ត រតនគិរី បានបែកកង់មុខ រេចង្កូតធ្លាក់ចេញ ពីថ្នល់ជាតិ ក្រឡាប់ជា ច្រើន ត្រឡប់ បណ្តាលឲ្យ មនុស្សជិះក្នុងរថយន្ត របួសធ្ងន់ស្រាល ចំនួន៣នាក់ ។
ពួកគាត់បានឃើញ រថយន្តបើកបរមានទិសដៅ ពីត្បូងមកជើង ពោលបើក ចូលក្រុងបានលុង តែបែកកង់មុខរេចង្កូត ធ្លាក់ថ្នល់ជាតិ ក្រឡាប់ជាច្រើន ត្រឡប់តែម្តង។
ជនរងគ្រោះទី១ ឈ្មោះ មាស ចិន្ត្រា អាយុ២០ឆ្នាំ រស់នៅភ្នំពេញ របួសធ្ងន់ ទី២ ឈ្មោះ ហាក់ រស់នៅ ភ្នំពេញ របួសធ្ងន់ និងទី៣ឈ្មោះ ប៊ុន សាវី អាយុ២៩ឆ្នាំស្នាក់នៅ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ របួសស្រាល ជាអ្នកបើកបរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយម្យ៉ាងទៀត ផ្លូវជាតិលេខ៧៦ នេះកំពុងធ្វើការស្ថាបនាមិនទាន់រួចរាល់ នៅឡើយ ។ ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យបង្អែក ខេត្តរតនគិរីប្រាប់ឲ្យដឹងថា បុរសរបួសធ្ងន់ទាំង២នាក់ខាងលើនេះ នឹងត្រូវបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម បន្តទៀត នៅពេលដែលក្រុមគ្រួសារមកដល់ ៕ ពៅ