ភ្នំពេញ ៖ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៤ ក្នុងបន្ទប់ផ្ទះជួល ភូមិព្រៃព្រីងខាងជើ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ទូច អូន អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុ ខាងលើ មានស្រុកកំណើតភូមិឫស្សី ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មុនពេលកើតហេតុបុរសរងគ្រោះបានទៅធ្វើការជាធម្មតា ។ លុះពេលចេញពីធ្វើការវិញបានហូបបាយទឹកហើយ ក៏ចូលទៅបន្ទប់គេង រហូតដល់ ១២ពាក់កណ្តាលអធ្រាត្រស្រាប់តែប្រពន្ធគាត់បានស្ទាបដង្ហើមជនរង គ្រោះ ពេលេជនរងគ្រោះបាន ស្លាប់បាត់ទៅហើយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅបន្ទប់ ក្បែរនោះ និងសមត្ថកិច្ចមូលដ្ឋានចុះ មកដល់កន្លែងកើតហេតុដើម្បីសួរនាំ និងធ្វើកោសល្យវិច័យ ៕ ពៅ