ខេត្តក្រចេះ៖ ឆ្មាំទន្លេដែលកំពុងឈរជើងនៅចំនុចកោះខ្ញែរខ្សាច់ម្កាក់កោះផ្តៅនៃស្រុក សំបូរខេត្តក្រចេះ កំពុងសប្បាយចិត្តនៃកាប្រមូលលុយនៅរដូវត្រីពងកូន។
បើតាមប្រភព ពត៌មានពីមន្ត្រីឆ្មាំទន្លេម្នាក់បានបង្ហើបអោយដឹងថាជារាងរាល់ឆ្នាំនៅរដូវទឹកឡើងក្រុម អ្នកនេសាទអនាធិប្បតេយ៍នៅចំនុចដំបន់អភិរក្សមេពូជត្រីពងកូនក្នុងស្រុកសំបូរខេត្ត ក្រចេះមន្ត្រីជលផលតែងតែចាត់តាំមន្ត្រីម្នាក់ឈ្មោះ ដែនគឹមស្រួយ ជាឆ្មាំទន្លេប្រចាំ ស្រុកសំបូរ ដើម្បីកាពារនឹងអភិរក្សដំបន់នោះ ជាក់ស្តែងកាលថ្ងៃទី៧ខែ៧ឆ្នាំ២០១៣ ដែលមានឈ្មោះ ឃឹមជាឆ្មាំទន្លេប្រចាំចំណុចកោះខ្ញែររួមទាំងគូកនគេម្នាក់ទៀតដែល គេអះអាងថាខ្លួនគេជាឆ្មាំទន្លេក្រោម ការគ្រប់គ្រោងពីរមេរបស់គេឈ្មោះដែនគឹមស្រួយ រួមសហកានឹងមេជលផលខេត្ត គឺលោកសៀងគិន មន្ត្រីជលផលរូបនោះបានបន្តទៀត ថានៅរដូវទឹកឡើងក្រុមអ្នកនេសាទអនាធិប្បតេយ៍តែងតែប្រើទូកបណ្តែមងឬឆក់បាន បណ្តាលអោយត្រីតូចធំងាប់ហើមអណ្តែតទឹក នៅពេលអ្នកសាពត៍មានបានធ្វើដំណើ ចុះយកពត៍មានឆ្លងកាត់នៅចំណុចកោះខ្ញែរខាងលើគេបានបើកទូកមករំខានស្ទះនឹង ចាប់ជះទឹកដាក់នឹងស្កាត់ស្ទាក់ពីមុខទាំងអាការៈខឹងសម្បាប្រៀបដូចជាកំពងតាមទាន់ចោរដែលកំពុងលបលួចសាហាយស្មន្ថនឹងប្រពន្ធគេយ៉ាង ដូច្នេះដោយគេបាអះអាងថា ចូលដែនដីរបស់គេមិនទៅជុំរាបប្រាប់គេជាមុន។
ដោយលែកតាមប្រភពពីប្រជាពលរដ្ឋ បានអះអាងថាការធ្វើនេសាទទៅបានដោយរលួននោះក៏អាស្រ័យដោយពួកគេបានទំនាក់ទំនងជាមុនដល់មន្ត្រីពាក់ពាន់ឆ្មាំទន្លេនោះរួចហើយដោយបង់លុយជាមុន៕ ឌឹមសឿន