ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» Breaking News, ព័ត៌មានជាតិ » បង់លុយ​ចូល​រដ្ឋ​មាន​ប័ណ្ណ​២​ពណ៌​ខុសគ្នា​ អាចជា​អំពើពុករលួយ​ ​

បង់លុយ​ចូល​រដ្ឋ​មាន​ប័ណ្ណ​២​ពណ៌​ខុសគ្នា​ អាចជា​អំពើពុករលួយ​ ​

ភ្នំពេញ​៖ នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្កើត​ប័ណ្ណ​បង់ប្រាក់ ពណ៌​ស ដោយ​ខ្លួនឯង ដើម្បី​ប្រមូល​លុយ​ពី​ការនាំ​ជ្រូក​ចូល និង​ការនាំចេញ​ស្បែក​គោ​ស្រស់  ដោយ​ស្ថាប័ន​មួយ​នេះ មិន​ព្រម​ប្រើប្រាស់​ប័ណ្ណ​បង់ប្រាក់ ពណ៌​ខៀវ ដែល​ចេញ​ដោយ​អន្តរក្រសួង គឺ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទេ​។ ករណីនេះ បានធ្វើ​ឲ្យ​មានការ​សង្ស័យ​ពី​មជ្ឈដ្ឋាន​មួយចំនួន​ថា ស្ថាប័ន​នេះ អាច​នឹងមាន​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក រលួយ ក្នុងការ​អនុវត្ត​ការងារ​របស់​រដ្ឋ​។​

​មន្ត្រី​នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហើប​ឲ្យ​ដឹងថា អ្នករកស៊ី​នាំ​ជ្រូក​ចូល និង​អ្នករកស៊ី​នាំ​ស្បែក​គោ​ស្រស់​ចេញ ដែលមាន​ច្បាប់​អនុញ្ញាត​ពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាម​ធម្មតា ត្រូវប្រគល់​ឲ្យ​ទៅ​នាយកដ្ឋាន​ផលិតកម្ម បសុព្យាបាល ជា​អ្នកអនុវត្ត ដោយ​ឲ្យ​អាជីវករ ឬ​ក្រុមហ៊ុន​នាំ​ជ្រូក​ចូល និង​នាំចេញ បង់​សោហ៊ុយ ក្នុង​ជ្រូក​នាំចូល មួយ​ក្បាល ៤.០០០ រៀល ឬមួយ​ដុល្លារ ចូល​ជា​ចំណូល ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​បង្កាន់ដៃ​បង់ប្រាក់ ចេញ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បង្កាន់ដៃ​បង់ប្រាក់​នោះ ពណ៌​ខៀវ និង​មាន​ស្លាក​សញ្ញា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៀតផង​។​

ផ្ទុយទៅវិញ ប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល ជា​អ្នកអនុវត្ត មិនបាន​យក​ប័ណ្ណ​បង់ប្រាក់ ដែល​ចេញ​ដោយ​អន្តរក្រសួង មក​ប្រើ​ទេ គឺ​នាយកដ្ឋាន​នេះ បាន​បង្កើត​ប័ណ្ណ បង្កាន់ដៃ​បង់ប្រាក់​មួយ​ផ្សេងទៀត ពណ៌​ស សំរាប់​ឲ្យ​ក្រុមហ៊ុន ឬ​អាជីវករ​បង់ប្រាក់​ទៅវិញ​។​

ក្រុមហ៊ុន​មួយ​ដែល​រកស៊ី​នាំ​ជ្រូក​ចូល បានបង្ហាញ​ឲ្យ​ឃើញថាៈ ចាប់ពី​ចុងឆ្នាំ​២០១២ រហូតមកដល់​សព្វថ្ងៃ​នេះ បង្កាន់ដៃ​បង់ប្រាក់​ពណ៌​ស​នេះ នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល នៅតែ​ប្រើ​ដដែល រីឯ​បង្កាន់ដៃ​ពណ៌​ខៀវ អត់​ប្រើ​ទេ បើទោះបី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តម្រូវ​ឲ្យ​ប្រើ ចាប់ពី​ចុងឆ្នាំ​២០១២ ក៏ដោយ​។​

មន្ត្រី​ម្នាក់ បានបញ្ជាក់​ប្រាប់ថា មូល​ហេតុដែល​ប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល នៅតែ​ប្រើ​ប័ណ្ណ​បង់ប្រាក់ ធ្វើ​ដោយ​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល (​ពណ៌​ស​) វា​ងាយស្រួល​លាង​លុយ ដែល​ក្រុមហ៊ុន​បង់​។ ចង់​នាយកដ្ឋាន​ថា អាជីវករ បង់ថ្លៃ​ក្បាលជ្រូក បាន​ប៉ុន្មាន​ក្បាល ក៏បាន​។ បង់ថ្លៃ​នាំចូល​ជ្រូក​ច្រើន រាយការណ៍​ទៅ​ក្រសួង​តិច ក៏​ក្រសួង​អត់​ដឹង​។ នេះ​គឺជា​ផ្ទៃ​ក្នុងនៃ អំពើពុករលួយ​មួយ ដោយសារ​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល មិនបាន​យក​បង្កាន់ដៃ​ពណ៌​ខៀវ​ទៅប្រើ​។ បើ​ប្រើ​ប័ណ្ណ​បង្កាន់ដៃ ពណ៌​ខៀវ ត្រូវមាន​តួលេខ សត្វ​ជ្រូក ដឹក​ចូល​ប៉ុន្មាន បាន​ប្រាក់ចំណូល ប៉ុន្មាន​ច្បាស់លាស់ សំរាប់​ចូល​ជា​ថវិការដ្ឋ​មិនអាច​កិបកេង​បានទេ​។​

​មន្ត្រី​នេះ​បន្តថា ជា​មធ្យម ជ្រូក​នាំ​ចូលមក​ស្រុក​ខ្មែរ​ក្នុង​១​ថ្ងៃៗ​យ៉ាងតិច ១.000 ក្បាល ។ បើ​មួយ​ក្បាល ត្រូវ​បង់ពន្ធ ៤.000 រៀល ឬ មួយ​ដុល្លារ តើ​ចំណូល​មួយថ្ងៃ នាយកដ្ឋាន​បាន​ប៉ុន្មាន​? ហេតុអ្វី​បានជា​នាយកដ្ឋាន មិន​ប្រើ​ប័ណ្ណ​បង្កាន់ដៃ​បង់ប្រាក់ ពណ៌​ខៀវ ដែល​ចេញ​ដោយ​ក្រសួងកសិកម្ម និង​ក្រសួង​សេដ្ឋកិច្ច​? ក្រុមហ៊ុននាំចេញ​ស្បែក​គោ នៅ​ក្រុងភ្នំពេញ មាន​ចំនួន​ពីរ​ក្រុមហ៊ុន បាន​នាំចេញ​ស្បែក​គោ ប្រមាណ ១.000 តោន ក្នុង​មួយឆ្នាំ ដែល​នាយកដ្ឋាន​តម្រូវ​ឲ្យ​បង់ថ្លៃ​នាំចេញ ៣0 ដុល្លារ ក្នុង​មួយ​តោន តើ​លុយ​នេះ នាយកដ្ឋាន​យកទៅ​ណា នៅពេល​ប្រើ​ប័ណ្ណ​បង្កាន់ដៃ ពណ៌​ស នេះ​?

លោក កៅ ផល ប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល មិនអាច​ទាក់ទង​បានទេ កាលពី​ថ្ងៃទី​២៣ ខែមីនា ដោយ​ទូរស័ព្ទ​គាត់​រោទ៍ តែ​គ្មាន​អ្នក​លើក​។​

​គេ​សូម​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​ពី​បញ្ហា​ប្រើ​ប័ណ្ណ​បង់ប្រាក់ ពណ៌​ខៀវ​និង​ពណ៌​ស​ឡើងវិញ​។ នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល បាន​ប្រើ​ប័ណ្ណ​បង់ប្រាក់ ពណ៌​ស ជា​យូរ​ឆ្នាំ​មកហើយ មិនដឹង​ជា​លុយ​នោះ ធ្លាក់​ទៅដល់​មន្ត្រី​ក្រសួង​ណាខ្លះ​ទេ​។ មាន គេ​ប្រាប់ថា បើ​សរសេរ​ចូល​ប័ណ្ណ​ពណ៌​ស ១០០០​ក្បាល គឺ​ពួកគេ​ចម្លង​ចេញទៅ​ដាក់​ក្នុង​សៀវភៅ​ពណ៌​ខៀវ តែ​២០០​ឬ​៣០០​ក្បាល​ទេ សល់​ប៉ុន្មាន​ចូល​ហោប៉ៅ​លោក​ប្រធាន​នាយកដ្ឋាន​។ បើ​សរសេរ​ចូលក្នុង​ប័ណ្ណ​ពណ៌ ខៀវ​មិនអាច​កិបកេង​បានទេ ដូច្នេះ​ត្រូវបង្កើត​ប័ណ្ណ​ពណ៌​ស ថ្ពឹនភ្នែក​អ្នករកស៊ី តែ​ទីបំផុត​រឿង​សត្វ​ដំរី​ងាប់​នេះ មិនអាច​យក​ចង្អេ​របាំ​ង​ជិត​ឡើយ​៕ ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya