ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​សៀង ឡេង នគរបាល​អន្តោប្រវេសន៍​អនុវត្ត​ផ្ទុយ​ពី​ភារកិច្ច​របស់ខ្លួន​ ​

លោក​សៀង ឡេង នគរបាល​អន្តោប្រវេសន៍​អនុវត្ត​ផ្ទុយ​ពី​ភារកិច្ច​របស់ខ្លួន​ ​

ព្រះសីហនុ ៖ ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ លោក សៀង ឡេង ត្រូវបាន​គេ​និយាយថា​សម្ងំ​ប្រមូល​លុយរាប់​លាន​រៀល​ក្នុង​១​ថ្ងៃៗ ពី​ការរាប់​ក្បាល​ឡាន​ដឹកទំនិញ ចេញចូល​កំពង់ផែ យកទៅ​ច្រក​ហោប៉ៅ​ខ្លួនឯង ហើយ​លោក សៀង ឡេង បាន​យកឈ្មោះ​ថ្នាក់លើ​ទៅ​បិទបាំង ភាព​អសកម្ម និង​អំពើពុករលួយ របស់ខ្លួន​ទៀតផង​។
​មន្ត្រី​តូចតាច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា តួនាទី​នគរបាល​អន្តោ​ប្រវេសន៍ ប្រចាំ​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ មិន​ត្រឹមតែ​ត្រួតពិនិត្យ ឯកសារ​ឆ្លងដែន របស់​អ្នកជំនួញ ឬ​នាវិក​ប៉ុណ្ណោះ​ទេ គាត់​ថែមទាំង​បានដាក់​បា​រ៉ា​ស់ ចាំ​ប្រមូល​លុយ​ពី​ក្បាល​ឡាន យ៉ាង​អនាធិបតេយ្យ​ផ្ទុយ​ពី​ភារកិច្ច​ទៀតផង​។ មួយថ្ងៃៗ មាន​រថយន្ត​ដឹក​កុងតឺន័រ ចេញចូល​ច្រក​កំពង់ផែ ខេត្ត​ព្រះសីហនុ យ៉ាងតិច ៥០០​គ្រឿង ចន្លោះ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ប៉ុន្តែ​សម្រាប់​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ មាន​រថយន្ត​ដឹក​កុងតឺន័រ យ៉ាងតិច ៨០០​គ្រឿង​ទៅ ១​ពាន់​គ្រឿង​ឯណោះ ហើយ​សម្រាប់​រថយន្ត ដឹក​កុងតឺន័រ​ទាំងអស់ ត្រូវតែ​បង់លុយ​ថ្លៃ​ក្បាល​ឡាន ១​គ្រឿង ចាប់ពី ១៧០០០​រៀល ទៅ ១៨០០០​រៀល ឲ្យ​ទៅ​នគរបាល​អន្តោប្រវេសន៍ ក្រោម​បញ្ជា​របស់លោក សៀង ឡេង ដោយ គ្មាន​វិក្កយបត្រ ។
​គេ​និយាយថា នគរបាល​អន្តោប្រវេសន៍​គ្មាន​តួនាទី​មក​ប្រមូល​លុយ​ថ្លៃ​ក្បាល​ឡាន នៅ​ច្រក​កំពង់ផែ​អន្តរជាតិ​នេះ​ទេ ដោយសារតែ​រថយន្ត ដឹកទំនិញ​ទាំងអស់​បាន​បង់ពន្ធ និង​បង់ថ្លៃ​ចំណត​ឲ្យ​ខាង​កំពង់ផែ រួចរាល់​ទៅហើយ​។ ដូច្នេះ​តួនាទី​របស់​នគរបាល អន្តោប្រវេសន៍ ក្រោម​បញ្ជា​របស់លោក សៀង ឡេង មាន​តួនាទី​ត្រួតពិនិត្យ តែ​លិខិតឆ្លងដែន​មនុស្ស​ឬ​ជនបរទេស​តែប៉ុណ្ណោះ​។ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​មួយចំនួន ធ្លាប់​សម្តែង​ការខឹង​សម្បា ចំពោះ​លោក សៀង ឡេង ព្រោះ​ពេល​ដឹកទំនិញ​ឆ្លងកាត់​បា រ៉ា​ស់ កុងតឺន័រ​មួយគ្រឿង គេ​គិត​តម្លៃ ១៧០០០​រៀល ប៉ុន្តែ​សម្រាប់​កុងតឺន័រ ដែល​គ្មាន​ទំនិញ ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន ចំនួន ៣​ពាន់​រៀល ជា​ទៀងទាត់ គ្មាន​ករណី​យោគយល់​។
មន្ត្រី​មួយចំនួន​បាន​ឲ្យ​ដឹងថា មួយថ្ងៃ​យ៉ាងហោចណាស់ លោក សៀង ឡេង ប្រមូលបាន ៥​លាន​ទៅ​៨ លាន​រៀល  យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ។​លោក សៀង ឡេង ក៏មាន​ឱកាស​ប្រមូល​លុយ​ពី​កប៉ាល់ ឬ​ទូក​ទេសចរណ៍​ដែល​ចត​រង់ចាំ ដឹក​ភ្ញៀវ​ទៅកាន់​តំបន់​ទេសចរណ៍ ផ្សេងៗ​ទៀត​តាមតែ​អំពើ​ចិត្ត ។ មន្ត្រី​តូចតាច​មួយចំនួន ក៏បាន​ទម្លាយ​ឲ្យ​ដឹងផង​ដែរ​ថា រថយន្ត​ដឹកទំនិញ​ក្លែងភេទ ដូចជា​រថយន្ត​កាត់ត នាំចូល​តាម​រូបភាព​គ្រឿងបន្លាស់ ដែលមាន​ការបង់ពន្ធ​តិចតួច ក៏​ក្រុម​ឈ្មួញ​ត្រូវតែ រក្សា​ទំនាក់ទំនង​ស្អិតរ​មួ​ត ជាមួយ​លោក សៀង ឡេង ផងដែរ ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​ឬ​បែកធ្លាយ​រឿងអាស្រូវ​។ ទោះបីជា​មានការ​លើកឡើង​បែបនេះ​ក្តី ក៏​កាសែត​អរិយធម៌​មិនទាន់​ជឿជាក់​១០០%​នោះដែរ ខណៈ​ណា​មិនទាន់មាន​ទំនាក់ទំនង​សុំ​ការបកស្រាយ​ពី​លោក សៀង ឡេង ៕ ដោយ​៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya