ក្រចេះ ៖ លោកទ្រី ប៉េងលាង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកឆ្លូងគ្មានឆន្ទៈបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ ដែលឆ្លងកាត់មុខសង្កាត់របស់ខ្លួនទេ ប្រហែលជាលោកបានទទួលលាភសក្ការៈពីពួក មេឈ្មួញឈើ ហើយបានជាធ្វើមិនដឹងមិនឮយ៉ាងនេះ។ ជាក់ស្តែងនៅវេលាយប់ថ្ងៃ១២ខែមីនា ២០១៤ មានរថយន្តពីរគ្រឿងបានធ្វើចរាចរណ៍ដឹកឈើប្រភេទសិប្បកម្ម ទ្វារ បង្អួច គ្មានច្បាប់ពេញរថយន្តស្ទើរតែបើកមិនរួច ចេញពីភូមិសាស្ត្រទឹកដីខេត្តមណ្ឌលគិរី ដោយឆ្លង
កាត់ខេត្តក្រចេះ ហើយឆ្ពោះទៅកាន់ខេត្តកំពង់ចាម ដែលត្រូវគេសង្ស័យថាមានលួចបង្កប់ឈើប្រណីតជាមួយផង។ ម្ចាស់ឈើត្រូវគេស្គាល់ថាឈ្មោះ មុន្នី រស់នៅខេត្តកំពង់ចាម។ ពេលនោះអ្នកសារព័ត៌មាន យើងបានទូរស័ព្ទទៅ លោកទ្រី ប៉េងលាង នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូងអោយ
ឃាត់រថយន្តនោះដែរ តែលោក ទ្រី ប៉េងលាង មិនបានឃាត់រថយន្តនោះទេ ទំនងជាត្រូវថ្នាំសន្លប់ឬបានទទួលលាភអ្វីម្យ៉ាងហើយក៏មិនដឹងបានជាលោកមិនចាប់រថយន្ត មេឈ្មួញនោះ។ គួរបញ្ជាក់ដែរថា ជារៀងរាល់យប់ ថ្ងៃ មានឡានដឹកឈើគ្មានច្បាប់ជាច្រើនគ្រឿងបានដឹកឈើឆ្លងកាត់មុខរដ្ឋបាលព្រៃឈើស្រុកឆ្លូង តែមិនឃើញលោក ទ្រី ប៉េងលាងដែលជានាយផ្នែក ចាប់បង្ក្រាបទេ។
ប្រជាពលរដ្ឋដែលឃើញទង្វើបែបនេះរបស់ លោក ទ្រី ប៉េងលាង បានរិះគន់ និងស្នើដល់លោក សូស សារិទ្ឋ ដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ អោយលោក ចុះដុសក្អែល ណែនាំកូនចៅផង កុំគិតតែអង្គុយចាំទទួលលាភសំណាងពីក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់នោះ សូមគិតពីផលប្រយោជន៍ព្រៃឈើផង៕ ពៅ
» Breaking News, ព័ត៌មានជាតិ » លោក ទ្រី ប៉េងលាង បើកភ្លើងខៀវឲ្យឈ្មួញដឹកឈើ