ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ការដឹកឈើ​បែប​អនាធិបតេយ្យ ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧

ការដឹកឈើ​បែប​អនាធិបតេយ្យ ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧

ក្រចេះ​៖ ទោះបី​រាជរដ្ឋាភិបាល​បានចេញ​បទបញ្ជា​លេខ ០១ និង​០២​ឲ្យ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ទប់ស្កាត់​សកម្មភាព​កាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​យ៉ាងណា​។ ជាក់ស្តែង​ដូចជា​ចំណុច​ភូមិសាស្ត្រ​ដែល​ពួក​ឈ្មួញ​បាន​កំពុងតែ​ដឹកជញ្ជូន​មានដូចជា​ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ស្រុក​ស្នួល នៅ​ចំណុច​១០៥​ភូមិ​ព្រិច​ថ្មី ចំណុច​ខ្លា​ស្ទុះ ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ឃុំ​ក្បាលដំរី ស្រុក​សំបូរ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ជាពិសេស​នោះ​ទូល​ថ្ម​ពុក​ចំណុច​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ មាន​សមត្ថកិច្ច​ចំរុះ​ឈរជើង​ជាប់​ព្រំប្រទល់​ឃុំ​ស្វាយ​ជ្រះ ដាក់​ប៉ុស្តិ៍​ចាំ​យកលុយ​ពី​ឡាន ពាក់ព័ន្ធ​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​មួយ​យប់ៗ​រាប់ រយ​ឡាន ។​ពួក​ឈ្មួញ​ដឹកឈើ ឬ​ជន្លង់ម្រេច​បាន​ផ្តល់ព័ត៌មាន​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា ពួកគេ​មុននឹង​ចេញទៅ​ដឹកឈើ​បាន គឺ​ត្រូវ​បង់លុយ​ឲ្យ​គ្រប់​ស្ថាប័ន​តាម​ទូរស័ព្ទ​ជាមុនសិន​ទៅ​លោក ទៀប គុណ​ពិដោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​ជ្រះ លោក កែវ ចំណាន​នាយ​សង្កាត់​ស្នួល លោក ប្រាក់ សំបូរ នាយផ្នែក​ស្រុ​ល​ស្នួល គឺ​ក្នុង​មួយ​ឡាន​សាំ​យ៉ុង​ដឹក​ជន្លង់ម្រេច​បង់​ជូន​អស់លោក​ពី​៥០​ម៉ឺន​រៀល​ទៅ​៧០​ម៉ឺ ន​រៀល ឬ​រថយន្ត​គ្រប់​ប្រភេទ​ដែល​ដឹក​បេង នាងនួន ធ្នង់ មួយ​ឡាន​ពី​៧០​ម៉ឺន​ទៅ​១​លាន​រៀល​។ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ទាក់ទង​ទៅ​លោក សរ ចំរុង អភិបាលខេត្ត​ក្រចេះ​ដើម្បី​សាកសួរ​ពី​បញ្ហា​នេះដែរ តែ​លោក​គ្រាន់តែ​និយាយថា លោក​នឹង​ចាត់វិធានការ​ទៅលើ​សកម្មភាព​ដឹកឈើ​ទាំងនេះ​។ សកម្មភាព​ទាំងនោះ ត្រូវគេ​វាយតម្លៃ ថា នៅតែ​ខ្លាំងក្លា​ដដែល ព្រោះ​អី​គេ​សង្កេតឃើញថា ការដឹកជញ្ជូន​ឈើ​បែប​អនាធិបតេយ្យ នៅតែមាន​មិនចេះ អស់​លើផ្លូវ​ជាតិ តាម​បណ្តា​ខេត្ត​ដែលមាន​ព្រៃឈើ​៕  ដោយ​៖ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya