ភ្នំពេញ៖ កាលពីយប់មិញ ថ្ងៃសៅរ៍ ទី២២ ខែមីនា បានស្លាប់បាត់បង់ជីវិតហើយ កាលពី វេលាម៉ោង ០៨ និង៣០នាទីព្រឹក ថ្ងៃអាទិត្យនេះ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយសាររបួសធ្ងន់ធ្ងរពេក។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា សុន វ៉ាន់ទី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បើកបរតាក់ស៊ី ឲ្យក្រុមហ៊ុន តាក់ស៊ី Choice មានប្រពន្ធ និងកូនស្រី ០២នាក់ មានស្រុកកំណើតនៅស្រុក អង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ន ស្នាក់នៅភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ៧ និង២០នាទីយប់ មានករណីប្លន់ អ្នកបើកបររថយន្តតាក់ស៊ី VIP របស់ក្រុមហ៊ុន ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារអ្នកបើកបរ បានរើគេច ចេញពីក្រុមចោរ ដែលមានគ្នាពីរនាក់នោះ និងបានហៅតាមវិទ្យុទាក់ទង ប្រាប់ថាមានចោរប្លន់។
ក្នុងហេតុការណ៍ប្លន់នោះ ក្រុមចោរបានចាក់អ្នកបើកបរជាច្រើនកាំបិត បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ និង ត្រូវបានក្រុមតាក់ស៊ីដូចគ្នា បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតជួយសង្គ្រោះភ្លាមៗ។ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរ ពេក ក៏បានស្លាប់កាលពីវេលាម៉ោង ០៨ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០១៤៕