ម៉ាឡេស៊ី៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ នេះ បានឲ្យដឹងថា តាមការ បង្ហាញពីផ្កាយរណបរយៈពេល ២ថ្ងៃមកនេះ រយៈចម្ងាយ ២៥០០ គីឡូម៉ែត នៃទីក្រុង ភើត ប្រទេសអូស្ត្រាលី ប៉ុន្ដែមកដល់ពេលនេះ នៅមិនទាន់មានផ្លែផ្កាណាមួយ ជាក់លាក់នៅឡើយទេ។
យន្ដហោះដឹកអ្នកដំណើរMH-370 មួយគ្រឿងបានបាត់ការទាក់ទងបន្ទាប់ពីចេញដំណើរពីទីក្រុង កូឡាឡាំពួរ ឆ្ពោះទៅកាន់ប្រទេសចិននៅថ្ងៃទី០៨ ខែមីនា កន្លងទៅនេះ។ រដ្ឋមន្ត្រីម៉ាឡេស៊ីមានការ សង្ស័យថា នេះជាចេតនា នៃការគេចចេញពីប្រព័ន្ធរ៉ាដា។
នៅក្នុងដំណើរស្វែងរកនេះ មានយន្ដហោះចំនួន ៥ គ្រឿងធ្លាប់បានរុករករយៈចម្ងាយ ២៣.០០០ គីឡូម៉ែត នៅ ក្នុងមហាសមុទ្រភាគខាងត្បូងប្រទេសឥណ្ឌា។ ហើយលើសពីនេះទៅទៀតមាន នាវាមួយចំនួន មកពីប្រទេស ចិន ជប៉ុន និងក្រភពអង់គ្លេស ក៏បានចូលរួមនៅក្នុងប្រតិបត្តិការស្វែងរកនេះដែរ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក តូនី អាបុត បានថ្លែងថា “វាប្រហែលជាចំណុចពិបាកចូលទៅ ដល់បំផុត ដែលអ្នក អាចស្រមៃនៅលើផែនដីនេះ ប្រសិនបើមានរបស់អ្វីមួយធ្លាក់នៅទីនោះ យើងនឹងបើកការ ស្វែងរក”។
“យើងជាអ្នកជំពាក់ក្រុមគ្រួសារ មិត្តភ័ក្រ និងអ្នកដែលស្រឡាញ់អាណិតទៅលើអ្នកនៅក្នុងយន្ដហោះនោះ ក្នុង ធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបានដើម្បីដោះស្រាយបាននៅឡើយនេះ៕”
» Breaking News, ព័ត៌មានជាតិ » ប្រតិបត្តិការ ស្វែងរកយន្ដហោះ MH-370 ឈានចូលសប្ដាហ៍ទី ៣ ជាមួយនឹងលទ្ធផល មិនជាក់លាក់