កណ្តាល ៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។
បុរសរងគ្រោះ មានឈ្មោះ លឹម វណ្ណា អាយុ៤០ឆ្នាំ ជាម្ចាស់យានដ្ឋានិងលាងរថយន្តយីហោបូកគោ២ខាងលើ ស្នាក់នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។
មុនពេលកើតហេតុបុរសរងគ្រោះបានលាងរថយន្តឲ្យអតិថិជនដែលចូលលាង ក្នុងការ៉ាស់របស់ខ្លួនខាងលើ ។ លុះពេលលាងរួច ក៏ដើរទៅបិទបារែតភ្លែង(កុងតាក់) ស្រាប់តែប៉ះចំខ្សែភ្លើងបណ្តាលឲ្យឆក់ដួលនៅនឹងកន្លែងបាត់មាត់បាត់ក តែម្តង ។ ពេលឃើញដូចនោះក្រុមគ្រួសារនិងសាច់ញាតិបានដឹកជនរងគ្រោះទៅ មន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះបានស្លាប់នៅតាមផ្លូវបាត់ ទៅហើយ ៕