ភ្នំពេញ៖ បុរសម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ខណៈរូបគាត់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្ត របស់ជនជាតិបរទេសដែលកំពុងបត់មិនបញ្ចេញភ្លើងស៊ីញូវ នៅចំណុចផ្លូវ ព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២នឹង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០១៣។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានជនជាតិបរទេសចំនួន ៣ នាក់បាន រួម ដំណើរក្នុងរថយន្តមួយគ្រឿងម៉ាកប៉ាសេរ៉ូ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុរថយន្តបង្កបានទាញចង្កូតបត់ខាងស្តាំដៃយ៉ាងលឿន ដោយបានប្រាប់សញ្ញាថារូបគេបត់នោះទេ ធ្វើឲ្យបុរសម្នាក់វ័យជាង ៣០ ឆ្នាំ ដែលកំពុងជិះម៉ូតូវីវ៉ា មួយគ្រឿង ស្របគ្នាជាមួយរថយន្តនោះ ក៏ជ្រុលបុកគូទរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យហោះផ្លោងបោកក្បាល រងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះនៅមន្ទិរពេទ្យភ្លាមៗ។
បន្ទាប់កើតរថយន្តបង្កហេតុនឹងម៉ូតូវីវ៉ា ត្រូវបានសមត្ថកិច្ចចុះវាស់វែងអូសយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕ បញ្ញា