ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​២​នាក់​នៅ​បឹង​ព្រលិត​ ​

ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​២​នាក់​នៅ​បឹង​ព្រលិត​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​លេខ​២១៤​កែង​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ។​
​អ្នកបើកបរ​ម៉ូ តូ​បង្ក​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1J-0315 បើកបរ​តាម​បណ្តោយ ផ្លូវ​ព្រះមុនីវង្ស​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ។ ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់​ម៉ាក​ហុងដា​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BD-4356 តាម​បណ្តោយ​ផ្លូវ​លេខ​២១៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ។​
មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ដែល​ជិះ​ម៉ូតូ​មាន​គ្នា​៣​នាក់​បាន​បើក​យ៉ាង លឿន​តាមផ្លូវ​ព្រះមុនីវង្ស​ដោយ​មិនបាន​គោរព​ច្បាប់​ចរាចរណ៍​និង​មើល ឆ្វេង​ស្តាំ​នោះទេ ។ លុះ​មកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវកែង​ស្រាប់​តែមាន​ម៉ូតូ​ជន​រង គ្រោះ​មួយគ្រឿង​បាន​បើក​យឺតៗ​ក្នុង​គោលបំណង​ឆ្លងផ្លូវ​ព្រះមុនីវង្ស ស្រាប់តែ​អ្នកបើកបរ​មាន​គ្នា​៣​នាក់​បាន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស ដែលជា​អ្នកបើកបរ​ម៉ូតូ​ហុងដា​សេ​១១០​ម្នាក់​ខ្ទាត​ចេញពី​ម៉ូតូ​ជាង ៣​ម៉ែត្រ​រងរបួស​ធ្ងន់ និង​មិត្តភក្តិ​គេ​ម្នាក់ទៀត​ដែល​ជិះ​ពីក្រោយ​រងរបួស​ស្រាល ។ បន្ទាប់ពី​បុក​គ្នា​រួច​ត្រូវបាន​មិត្តភក្តិ​ដែល​រងរបួស​ស្រាល​ដឹក​ជន រងគ្រោះ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ជិត​នោះ​ភ្លាមៗ​ផងដែរ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya