ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » អូស្ត្រាលី​៖ បំណែក​ដែល ផ្កាយរណប​មើលឃើញ​នោះ មិនមែនជា​របស់​យន្ត​ហោះ​បាត់​ខ្លួន ​

អូស្ត្រាលី​៖ បំណែក​ដែល ផ្កាយរណប​មើលឃើញ​នោះ មិនមែនជា​របស់​យន្ត​ហោះ​បាត់​ខ្លួន ​

ស៊ី​អិន​អិន​៖ នៅ​ថ្ងៃទី​២១ ខែ មីនា ឆ្នាំ​២០១៤ នេះ​ដោយ លោក​សូម​សន្យា ទៅកាន់​ក្រុមគ្រួសារ និង មិត្តភក្តិ​របស់​មនុស្ស ទាំងអស់​ដែល​បាន បាត់​ខ្លួន​ទៅតាម​យន្តហោះ ម៉ាឡេស៊ី ប៊ូ​អ៊ីង 777 ថា​នឹង​ព្យាយាម ដោះស្រាយ ភាពមិនប្រក្រតី​ជុំជិត ចំពោះ​អ្វីដែល បាន​កើតមានឡើង ទៅលើ​យន្តហោះ​នោះ​។​
​ទោះបីជា​យ៉ាងណា ក៏ដោយ​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា វត្ថុ​ចំនួន​ពីរ​ដែល​ត្រូវបាន ចាប់យក​រូបភាព​ដោយ ប្រព័ន្ធ​ផ្កាយរណប​ស្ថិត នៅ​ភាគខាងត្បូង​ដាច់​ឆ្ងាយ របស់​ដែនសមុទ្រ ឥណ្ឌា ដែល​ពេលនេះ ទាំង​យន្តហោះ និង នាវាចម្បាំង​កំពុង​សំដៅ ទៅ​រុករក​នោះ អាច​មិនមែន (​កុំអោយ​សង្ឃឹម​ទៅលើ​បំណែក​នោះ​) ជា​បំណែក​របស់​យន្ត ហោះ​ម៉ាឡេស៊ី កំពុង​បាត់​ខ្លួន​នោះ ក៏​ថា​បានដែរ​។​
​លោក អាប់​បុ​ត បាន​ថ្លែង​ក្នុងពេល​កំពុង បំពេញ​ទស្សនកិច្ច នៅ​ជិតខាង គឺ ផា​ភួ ញូ​គី​នៀ ថា “​វា​អាច​គ្រាន់តែ​ជា ឃ្លាំង​ស្តុក​ទំនិញ ដែល​ធ្លាក់​ពីលើ​នាវា​។ យើង​មិនទាន់ អាច​ដឹង​នោះទេ​។​” រហូតមកដល់​ពេលនេះ ប្រតិបត្តិ​រុករ​កនៅ​តំបន់​នោះ នៅតែ​បន្ត​នៅឡើយ បើទោះបីជា​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា អាកាសធាតុ​ក្នុង​តំបន់ មិន​អំណោយផល យ៉ាងណាក៏ដោយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya