ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » ភរិយា​អភិបាលរង​ខេត្តក្រចេះ​ប្តឹង​អភិបាលក្រុង​ក្រចេះ ពីបទ​ប្រ​ទុ​ស្ត​កេរ​ខ្មាស​និង​អំពើហិង្សា​

ភរិយា​អភិបាលរង​ខេត្តក្រចេះ​ប្តឹង​អភិបាលក្រុង​ក្រចេះ ពីបទ​ប្រ​ទុ​ស្ត​កេរ​ខ្មាស​និង​អំពើហិង្សា​

​    ​ក្រចេះ​៖​ភរិយា​លោក​ខ័​ណ្ឌ ចំណាន អភិបាលរង​ខេត្តក្រចេះ​បានដាក់​ពាក្យ បណ្តឹង​ប្រឆាំង លោក​ហង់ ចាន់​ឌី អភិបាលក្រុង​ក្រចេះ​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ​ដោយ​ចោទ​ពីបទ​ប្រ​ទុ​ស្ត កេរ​ខ្មាស​និង​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​នៅតាម​ទីសាធារណៈ​។​
​    ​សេចក្តីរាយការណ៍​ពី​មន្ត្រីខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹងថា ទំនាស់​ភរិយា​លោក​អភិបាលរង​ខេត្ត ខ័​ណ្ឌ ចំណាន និង​លោក​អភិបាលក្រុង ហង់ ចាន់​ឌី គឺ​បានកើត​ឡើងជា​ច្រើន​ខែ​មកហើយ ដោយ​ភាគី​ភរិយា​លោក​អភិបាលរង​ខេត្ត​បាន​ចោទ​លោក​អភិបាលក្រុង​ថា​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​មកលើ​រូបលោក​ស្រី​ប្រ​ទុ​ស្ត​កេរ​ខ្មាស​និង​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​នៅ​ទីសាធារណៈ​នៅក្នុង​កម្មវិធី​ជួបជុំ​ការ​ពិសា​ភោ​ជនី​អាហារ​នៅក្នុង​រាត្រី​មួយ​។​ក្រោយពី​កើតមាន​រឿងអាស្រូវ​នេះ​ភរិយា​លោក​អភិបាលរង​ខេត្ត ខ័​ណ្ឌ ចំណាន បានកើត​ទុក្ខ​មិន​សុខចិត្ត​ដោយ​ប្តឹង លោក​អភិបាលក្រុង​ទៅ​លោក​អភិបាលខេត្ត ស ចំ​រ៉ុង ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​លោកស្រី​។ ក្រោយពី​មានការ​ប្តឹង​នេះ​លោក​អភិបាលខេត្ត ស ចំ​រ៉ុង ក៏បាន​កោះហៅ​ភាគី​ទាំងពីរ​មក​សាកសួរ​។​ហើយ​ក្នុង ពេលនោះ​លោក​អភិបាលក្រុង​ក៏បាន​ធ្វើការ​សុំទោស​និង​ចេញ​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​លោកស្រី​ភរិយា​លោក​អភិបាលរង​ខេត្ត​។ ប៉ុន្តែ​ដោយ​ភរិយា​លោក​អភិបាលរង​ខេត្ត​យល់ថា​ការប្រមាថ​របស់លោក អភិបាលក្រុង​មកលើ​រូបគាត់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មិនអាច​យក​ការសុំ​ទោស​និង​ទឹកប្រាក់​មក​លុបលាង​បាន​នោះ ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ដើម្បី​រក​យុត្តិធម៌​។​
​លោក ខ័​ណ្ឌ ចំណាន អភិបាលរង​ខេត្តក្រចេះ បាន​ថ្លែង​ឲ្យ​ដឹងថា ភរិយា​របស់លោក​ពិត​ជា​បាន​ប្តឹង​លោក​អភិបាលក្រុង ហង់ ចាន់​ឌី ទៅកាន់​តុលាការ ដោយ​ចោទ​ពីបទ​ប្រ​ទុ​ស្ត​កេរ​ខ្មាស​និង​ប្រព្រឹត្ត​អំពើហិង្សា​នៅ​ទីសាធារណៈ​មែន​។ មុន​មានការ​ដាក់ពាក្យ​ប្តឹង​លោក​និង​ភរិយា​របស់លោក​បាន​ពិគ្រោះគ្នា​យ៉ាង​ល្អិតល្អន់ មិនមែន​ចេះតែ​ប្តឹងៗ​ទេ​។​ក្នុងនាម​លោក​ជា​ស្វាមី​ល្អ​និង​ជា​ថ្នាក់ដឹកនាំ​ខេត្ត គឺត្រូវធ្វើ​អ្វី​ទៅតាម​សច្ចធម៌​និង​ច្បាប់​។ ករណីនេះ​កាសែត​អរិយធម៌​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អភិបាល ក្រុង​បានទេ​។ ជួនកាល​អាចជា​រឿងស្រី​ប្រកាន់ ប្រុស​ប្រកែក ក៏​អាច​ថា​បាន​។​

​លោកស្រី​ចាប សូរ​ស្មី ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្តក្រចេះ​បាន​ថ្លែង​ឲ្យ​ដឹងថា ភរិយា លោក​អភិបាលរង​ខេត្តក្រចេះ ខ័​ណ្ឌ ចំណាន ពិតជា​បាន​ប្តឹង​ប្រឆាំង​លោក​អភិបាលក្រុង​ក្រចេះ ហង់ ចាន់​ឌី មែន​។ ពេលនេះ​អយ្យការ​កំពុង​ចាត់ការ​តាម​នីតិវិធី ដោយ បាន​កោះហៅ​សាក្សី​មក​សាកសួរ​ផងដែរ​៕ ដោយ​៖ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya