ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ផ្ទុះ​ធុង​ហ្គាស​កែឆ្នៃ​លាន់​ដូច​គ្រាប់បែក​ របួស​ដាច់​ដៃ​ទាំងសងខាង​ ​

ផ្ទុះ​ធុង​ហ្គាស​កែឆ្នៃ​លាន់​ដូច​គ្រាប់បែក​ របួស​ដាច់​ដៃ​ទាំងសងខាង​ ​

ប៉ោយប៉ែត​៖​សម្លេង​ផ្ទុះ​ធុង​ហ្គាស​ស្ទើរ​កក្រើក​ក្រុង​ប៉ោយប៉ែត បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ស្មានតែ​ទាហាន​ថៃ ផ្ទុះអាវុធ នៅតាម​បន្ទាត់​ព្រម​ដែន មាន​សម្លេង​លាន់ឮ ដូច​គ្រាប់បែក ប៉ា​រ៉ូ​មា​ណូ អាមេរិក កាលពី​វេលា​ម៉ោង ១០​និង​៤០​នាទី​ថ្ងៃទី​២១ ខែ មីនា ឆ្នាំ​២០១៤ នៅ​ចំនុច លើផ្លូវ​រថភ្លើង ខាងមុខ​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​
​ក្នុង​ហេតុ​ការផ្ទុះ​ធុង​ហ្គាស​ខាងលើនេះ បណ្តាល​ឲ្យ​ជាង​កែឆ្នៃ ម្នាក់​ឈ្មោះ នួន នឿន ភេទ ប្រុស​អាយុ​៣៦ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ របួស​ដាច់ ក ដៃ ទាំងសងខាង ខណៈដែល​ជាង​កែឆ្នៃ​រូបនោះ កុំ​ពុង​តែ​បញ្ចូល​ហ្គាស​ដាក់ចូល​ធុង សាកល្បង​មុន​និង​បំពាក់​ដាក់​រថយន្ត ដើម្បី​ចូលទៅ​ប្រ​ព្រិ​ត្ត​បទល្មើស ដឹក​ហ្គាស​គេច​ព​ន្ឋ​នៅក្នុង​ប្រទេស​ថៃ​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន ប្រជាពលរដ្ឋ​ដឹក​តាម រថយន្ត​សង្គ្រោះ​របស់​អង្គ​ការេ​កា​ម៉ា យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​បង្អែក​ប៉ោយប៉ែត​។​សូមបញ្ជាក់​ផងដែរ​ថា កន្លែង​កែឆ្នៃ ធ្វើ​ធុង​ហ្គាស ខុស​ស្តង់ដា ខុស​បច្ចេកទេស បែបនេះ មានតែ​នៅ​ទីក្រុង​ប៉ោយប៉ែត មួយគត់​នៅក្នុង​ពិភពលោក ពីព្រោះ គ្មាន​ប្រទេស​ណា គេ​អនុញ្ញាតិ ឲ្យ​ជាង​យក​ដែក​ធុង​មក​ជ្រៀក រាប់រយ​ចំរៀក​ផ្សា ត ភ្ជាប់​គ្នា​រាប់ពាន់​តំណ ខុស​ស្តងដា បែបនេះ​ឡើយ ពីព្រោះ​វា​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ជា យថាហេតុ​នៅពេល​យកទៅ​ប្រើប្រាស់​។​
​ប៉ុន្តែ​សម្រាប់​ពលរដ្ឋ និង​ជាង​កែឆ្នៃ​នៅ​ក្រុង​ប៉ោយប៉ែត ពួកគេ​មិនបាន​គិត​អំពី​សុវត្ថិភាព​អ្វី​ឡើយ សំខាន់​គឺ​ធ្វើយ៉ាងណា អោយតែបាន​ធុង​ធំ ចង់​ផ្សា​មួយ​ម៉ឺន តំណ ក៏ដោយ​ឲ្យ​តែ​បាន​ចូលទៅ​ដឹក​ហ្គាស​នៅក្នុង​ទឹកដី​ថៃ យកមក​លក់បាន​ចំណេញ​ច្រើនៗ ។​សម្រាប់​ការធ្វើ​ធុង​បែបនេះ មាន​ស្ទើរ​គ្រប់​ទីកន្លែង នៅ​ប៉ោយប៉ែត ពីព្រោះ​វា​ចំណេញ ប្រាក់​កប​ពពក ធុង​មួយ​អាច​ចំណេញ​ពីរ​ទៅ​បី​រយ​ដុល្លា ដោយ​ចំណាយ​ដើម​ទិញ​ធុង​ហ្គាស​មួយ​តម្លៃ ប្រហែល​៥០​ដុល្លា និង​ធូប​មួយ​ប្រអប់ យកមក​វះ​កែឆ្នៃ អាច​លក់​ចេញ វិញ​បាន​៤​ទៅ​៥​រយ​ដុល្លា​ភ្លាមៗ មាន​អាជីវករ ឈរ​តំរៀប​គ្នា ចាំ​ទិញ​យកទៅ​ដឹក​ហ្គាស​។​
​នេះ​ករណី​ផ្ទុះ​ហ្គាស​ខាងលើនេះ មិនមែនជា​លើកទីមួយ​ឡើយ  កាលពី​ឆ្នាំ​កន្លងទៅ​នៅ​តំបន់ ព្រំដែន​ខ្មែរ​ថៃ ស្រុក​កំរៀង​ខេត្ត បាត់ដំបង មាន​ករណី​ផ្ទុះ​ធុង​ហ្គាស​កែឆ្នៃ បណ្តាល​ឲ្យ​រថយន្ត​ខ្មែរ​ចំនួន​៦​គ្រឿង​ក្លាយជា​ចំណី អគ្គីភ័យ និង​ស្ថានីយ៍ ហ្គាស ក្នុងប្រទេស​ថៃ មួយកន្លែង ឆេះ​ម៉ដ្ឋ​គ្មាន​សល់​ព្រមទាំង​របួស មនុស្ស​ចំនួន​បួន​នាក់​ទៀត​។​
​ហើយ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ រថយន្ត​ដឹក​ហ្គាស​កែឆ្នៃ​មួយគ្រឿង​ទៀត ក៏បាន​ផ្ទុះ​របើក​ស្ថាន​នី​យ៍ ហ្គាស​ក្នុងស្រុក​អ​រ័​ញ ប្រទេស​ថៃ បណ្តាល​ឲ្យ​រថយន្ត​ជនជាតិខ្មែរ​មួយគ្រឿង​ខូចខាត​ទាំងស្រុង ព្រមទាំង​របួស​មនុស្ស​មួយចំនួន​ផងដែរ​។ ចំណែករ​ណី​ខាងលើនេះ បាន​ផ្ទុះ​នៅក្នុង​ផ្ទះ​ជាង​កែឆ្នៃ​តែម្តង ដោយ​មិនទាន់​ទាំង បាន​បំពាក់​លើ​រថយន្ត​ផង ក៏​ផ្ទុះ​ត្រូវ​ជាង​ខ្លួនឯង របួសធ្ងន់​ដាច់​ដៃ (​នេះហើយ​ជា​ចំណេះ​ជិះ ក ឯង​) សំណាងល្អ​ហើយ​បើសិនជា​ផ្ទុះ​នៅក្នុង​ឡាន​មាន​មនុស្ស​ជិះ​ពេញ មិនដឹង​ជា​ស្លាប់​ប៉ុន្មាន​នាក់​ទេ ព្រះ​ជា​ម្ចាស់​!!!!!​។​
​ជុំ​បញ្ហា​ខាងលើនេះ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លោក ហម ម៉ុ​ត បាន​ថ្លែងអោយដឹងថា ក្នុងនាម​រូបលោក ជា​អាជ្ញាធរ​ដែនដី គឺ​មិនអាច​ឈរ អោបដៃ​មើល អោយ​ក្រុម​ជាង​កែឆ្នៃ​ធ្វើ​ធុង ហ្គាស​លក់ដូរ​បែប​អនាធិបតេយ្យ គ្មាន​ស្តង់ដា​បែបនេះ បន្ត​ទៀតឡើយ ត្រូវតែមាន​វិធានការ​ទប់ស្កាត់​នៅពេល​ឆាប់ៗ​ខាងមុខនេះ ។​លោក បន្តថា ការកែឆ្នៃ​ខុស​បច្ចេកទេស អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផ្ទាល់​ផង និង​អាច​បង្ក​ជា​អគ្គីភ័យ ព្រមទាំង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់ អាយុជីវិត របស់ អ្នកដទៃ​ផ្សេងទៀត​ផងដែរ​៕ ដោយ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya