ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៤ ការបើកបនល្បែងស៊ីសងដ៏អនាធិបតេយ្យនេះ គឺជាការបង្កើតឱ្យមានបទ ល្មើសក្នុងសង្គម ហើយអាជ្ញាធរសមត្ថ កិច្ចក៏បានបំពានទៅនឹងគោលនយោបាយ ភុមិ-ឃុំមានសុវត្ថិភាព ។
ល្បែងគ្រប់ប្រភេទរួមមាន ឡូតូ, ឆ្នោត,ភ្នាល់បាល់,តាមអ៊ិនធ្វើណេត និងកត់ចាក់ បានបើកធ្វើអាជីវកម្មយ៉ាង អនាធិបតេយ្យនៅទីតាំងបើកសេវា អ៊ិនធ្វើណេតចំនួន២កន្លែងក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ គឺទីតាំងអ៊ិនធើណេត យីហោបញ្ហាណេត ដែលស្ថិតនៅតាម បណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិ ប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ ជារបស់ឈ្មោះ ពៅ ហ៊ុន និងទីតាំងមួយកន្លែងទៀតយីហោ ១៦៨ សិនជូរីណេត ស្ថិតក្នុងភូមិតាងួន សង្កាត់ កាកាប ដំណើរការយ៉ាងរលូនបន្ទាប់ពី ម្ចាស់ទីតាំងទាំងពីរខាងលើត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ចនិងអាជ្ញាធរសង្កាត់ កាកាប ។
ប្រជាពលរដ្ឋតែងតែបានចូលរួម បញ្ចេញមតិចំពោះវេទិការសាធារណៈ ដែលរៀបចំឡើងដោយអាជ្ញាធរសង្កាត់ ខណ្ឌ ដូច្នេះពួកគាត់បានអះអាងថា នឹង សួរនាំទៅសមត្ថកិច្ចអាជ្ញាធរយកចិត្ដ ទុកដាក់កម្រិតណាជុំវិញបនល្បែងដែល មានក្នុងមូលដ្ឋានរបស់ខ្លួនដែលបង្កឱ្យ មានបទល្មើសប៉ះពាល់ការរស់នៅរបស់ពួកគាត់ ពិសេសករណីចោរប្លន់ លួច ឆក់ នេះជាដើម ៕