ភ្នំ ពេញ ៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅចំណុចការដ្ឋានសំណង់ផ្សារទំនើបជប៉ុន ឋិតតាមបណ្តោយផ្លូវសុធារស ក្រុម៤៥ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ជ សង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស្រ៊ុន គឹមដែន អាយុ៣៥ឆ្នាំ ស្រុកកំណើតនៅភូមិកាហេ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឃី សុខឃីម ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរជាកម្មករសំណង់នៅការដ្ឋាន ។
នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AU-8234 ពេលចូលដល់ការដ្ឋានរូបគាត់បានទុកម៉ូតូនៅជិតកន្លែងធ្វើកា រហើយបានចាក់សោកនិងសោរច្រវាក់ រួចក៏ឡើងទៅធ្វើការនៅជាន់ខាងលើ ។ មួយសន្ទុះក្រោយមក ត្រូវគេប្រាប់ថា មានចោរលួចម៉ូតូលើកដាក់លើរ៉ឺម៉កកង់បីបាត់ទៅហើយ ខណៈនោះជនរងគ្រោះបានចុះពីលើការដ្ឋាន ក៏ឃើញជនសង្ស័យកំពុងបណ្តើររ៉ឺម៉កកង់បីចេញពីការដ្ឋានសំណង់ និងឃើញម៉ូតូរបស់គាត់នៅលើរ៉ឺម៉កង់បី ។ ភ្លាមៗនោះ ជនរងគ្រោះបានស្រែកឲ្យសន្តិសុខជួយព័ទ្ធស្ទាក់ចាប់បានរួច បញ្ជូនឲ្យនគរបាលប៉ុស្តិ៍ ។
នៅ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានលួចម៉ូតូ ដោយជួលរ៉ឺម៉កកង់បីមកដឹកពិតប្រាកដមែន ហើយកុហកគេថា ម៉ូតូខ្លួនជាប់សោរ ព្រោះកូនសោជ្រុះបាត់ទើបលើកម៉ូតូដាក់លើរ៉ឺម៉កកង់បីទៅធ្វើ សោ ៕