ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រសួង ធនធានទឹក ជួយ​អន្ដរាគមន៍ បូមទឹក​សង្គ្រោះ ស្រូវប្រាំង បាន​ជិត ២​ម៉ឺន​ហិកតា ក្នុង​៩​ខេត្ដ ​

ក្រសួង ធនធានទឹក ជួយ​អន្ដរាគមន៍ បូមទឹក​សង្គ្រោះ ស្រូវប្រាំង បាន​ជិត ២​ម៉ឺន​ហិកតា ក្នុង​៩​ខេត្ដ ​

បាត់ដំបង ៖ ក្រសួង ធនធានទឹក​និង​ឧតុ និយម តាមរយៈ​ក្រុមការងារ ថ្នាក់​មន្ទីរ​របស់ ខ្លួន​នៅតាម បណ្ដា​រាជធានី ខេត្ដ បាន​នឹង កំពុង​បន្ដ​ប្រតិ​ប​ត្ដិ​ការ ជួយសង្គ្រោះ បូមទឹក ស្រោចស្រព​ស្រូវប្រាំង ដែល​បាន​នឹង​កំពុង ជួបប្រទះ​ភាពរាំងស្ងួត​នា​រដូវប្រាំង​នេះ ហើយ ចាប់តាំងពី​ថ្ងៃ​ជួយ​អន្ដរាគមន៍ រហូត មកដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤​នេះ ការជួយ​អន្ដរាគមន៍ បានសម្រេច​ជាង ១៧០០០​ហិកតា លើ​ផ្ទៃដី​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ជាង ២១០០០​ហិកតា ។​
​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក​ចាន់ យុ​ត្ថា បាន​ថ្លែង​ឱ្យ ដឹងថា ចាប់តាំងពី​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី ខេត្ដ ចំនួន​៩ លើ​២១​រាជធានី ខេត្ដ ដែល​ធ្វើស្រែ​ប្រាំង បាន​ទទួលរង​ផលប៉ះពាល់​ខ្វះខាត​ទឹក សម្រាប់​ស្រោចស្រព និង​លូតលាស់​សន្ទូង​របស់ខ្លួន​នោះ រដ្ឋមន្ដ្រី ក្រសួង​ធនធានទឹក លោក​លឹម គានហោ បាន បញ្ជា​ឱ្យ​ក្រុមការងារ​ថ្នាក់​ក្រសួង និង​ក្រុមការងារ​តាម​មន្ទីរ​ធនធានទឹក នៅ ក្នុង​បណ្ដា​ខេត្ដ​ទាំងនោះ ជួយ​អន្ដរាគមន៍​គ្រប់​រូបភាព ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់ ។​
​លោក​ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា ក្រោយ ពី​ក្រុមការងារ​បាន​ជួយ អន្ដរាគមន៍​ជា​បន្ដ​បន្ទាប់មក រហូតមកដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤​នេះ ផ្ទៃដី​ស្រែប្រាំង ដែល​រង​ផល ប៉ះពាល់​គ្មាន​ទឹក​ស្រោចស្រព ក្នុង​៩​ខេត្ដ មាន​ជាង​២១០០០​ហិកតា គឺ​ក្រុមការងារ​បាន​ជួយសង្គ្រោះ ចំនួន​១៧០០០​ហិកតា ហើយ​ផ្ទៃដី​ដែល​រង​ផល ប៉ះពាល់ ដែល​នៅសល់​នោះ ស្ថិតក្រោម​ប្រតិ​ប​ត្ដិ​ការ ជួយសង្គ្រោះ​បន្ដទៀត ។​
​មន្ដ្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក​រូបនេះ បាន​បន្ដទៀតថា មូលហេតុ​ដែលនាំឱ្យ​ខ្វះខាត ទឹក​ស្រោចស្រព ស្រូវប្រាំង​របស់​ប្រជាកសិករ នៅក្នុង​ខេត្ដ​ទាំង​៩​ខាងលើនេះ ដោយសារតែ ភ្លៀង​កក់ខែ ស្ទើរតែ​គ្មាន​និង​ការបង្កបង្កើន ផល​លើសពី​ផែនការ​ថ្នាក់ជាតិ ដែលនាំឱ្យ​ខ្វះ ប្រភពទឹក​ស្រោចស្រព មានន័យថា ផែនការ ថ្នាក់ជាតិ នៃ​ការធ្វើ​ស្រែប្រាំង​មាន​ជាង​៣៩៥​ពាន់​ហិកតា ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ​ការ​បង្កបង្កើនផល និង​ធ្វើស្រែ​ប្រាំង កើន​ឡើងជា​កន្លះ​លាន ហិកតា ។​
​ជាមួយគ្នានេះ ដើម្បី​ជំរុញ​ឱ្យ​ការងារ​ជួយ អន្ដរាគមន៍​បូម ទឹក​ដាក់​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ ប្រ​ព្រឹ​ត្ដទៅ​កាន់តែ​លឿន រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក លោក​លឹម គានហោ និង​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួនទៀត បាន​ចុះទៅ​ពិនិត្យមើល​ដោយផ្ទាល់​ពី​ការងារ ទាំងនេះ នៅតាម​ខេត្ដ ជាក់ស្ដែង កាលពី រសៀល​ថ្ងៃទី​២០ ខែមីនា លោក​បាន​ចុះទៅ ពិនិត្យមើល​ការបូមទឹក​ដាក់​ស្រែ នៅ​ឃុំ​ទឹក ហូត ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤​នេះ លោក លោក​រដ្ឋមន្ដ្រី លឹម គានហោ បាន​ទៅ ពិនិត្យមើល​ពី​ស្ថានភាព ទឹកស្ទឹង​សង្កែ និង​ផ្នែក​ខាងលើ សំណង់​ស្ទាក់​ទឹក ទំនប់​ក្រហត ស្រុក​បាណន់ ខេត្ដ​បាត់ដំបង ដើម្បី​នាំ​ទឹក​ទៅ​ចែកចាយ នៅ​ផ្នែក​ខាងក្រោម ដែល​រង​ផលប៉ះពាល់ រាំងស្ងួត ។​
​សម្រាប់ ខេត្ដ​បាត់ដំបង លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា ផលប៉ះពាល់​នៅក្នុង​ខេត្ដ​មួយ នេះ ពុំមាន​បញ្ហា​ចោទ ខ្លាំងក្លា​នោះឡើយ តាមរយៈ​ការយក​ប្រព័ន្ធ ទឹក​ពី​ស្ទឹង​សង្កែ ហើយ​ស្ទឹង​សង្កែ នឹងមាន​ភាព ល្អប្រសើរ ដូច​ស្ទឹង​ពោធិ៍សាត់ នាពេលខាងមុខ តាមរយៈ​ការធ្វើ​សំណង់ ស្ទាក់​ទឹក នៅ​ផ្នែក​ខាងក្រោម ក្នុង​ដំណាក់ កាល​បន្ទាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya