បាត់ដំបងៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នៅចំណុចពាក់កន្ទេល ភូមិព្រែលទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ តាមដីកា បង្គាប់ ឲ្យនាំខ្លួនលេខ៤០៩ ដ.ប.ន.ខ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ដោយចៅក្រមស៊ើបសួរ លោក សាអឿន កោសល្យមុនី នៃតុលាការខេត្តបាត់ដំបង ពីបទស៊ីសំណូក ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ នៅចំណុចព្រែកអុងឡុង ស្ថិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំកន្លងទៅ។
យោងតាមដីកា បង្គាប់ឲ្យនាំខ្លួន លេខ ៤០៩ ដ.ប.ន.ខ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ដោយចៅក្រមស៊ើបសួរ លោក សាអឿន កោសល្យមុនី នៃតុលាការខេត្តបាត់ដំបង កម្លាំងលោក បានចុះនាំខ្លួនជនត្រូវចោទ ឈ្មោះ ម៉ឹង ម៉ន ភេទ ប្រុស អាយុ៤៦ឆ្នាំ ជាមន្ត្រីបរិស្ថាន តំបន់ស្នូលព្រែកទាល់ នៃក្រសួងបរិស្ថាន ប្រចាំឃុំកោះជីវាំងស្រុកភ្នំ នៅវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ២០១៤ ពីបទស៊ីសំណូក ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ នៅចំណុចព្រែកអុងឡុង ស្ថិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំកន្លងទៅ។ រួចបញ្ជូនមកស្នងការ ដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕