បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៤ ពួកគេក៏បាន វាយកាប់ចាក់គ្នា ដើម្បីរំសាយកំហឹង ម្នាក់របួសធ្ងន់ចូលពេទ្យ និងម្នាក់រត់ចោល ស្រុក ។
ជនរងគ្រោះឈ្មោះ អឿត អាត់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប មកធ្វើកម្មករសំណង់ នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែត។ ចំណែកជនបង្កមានឈ្មោះ លីន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃក្មេង ឃុំព្រៃក្មេង ស្រុកពួក ខេត្តសៀមរាបដូចគ្នា បានមកធ្វើកម្មករ សំណង់នៅចំនុចខាងលើ ជាមួយគ្នាផងដែរ ។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ថា មុនពេលកើតហេតុពួក គេមានគ្នា៥នាក់ បានជួបជុំគ្នាផឹកស៊ី ក្រោយសម្រាកពី ការងារ បន្ទាប់ពីផឹកស៊ីសើចក្អាកក្អាយ អស់ជាងមួយម៉ោង ស្រាប់តែលឺប្រកែកគ្នា ក្រោយមកក៏តឹង សសៃកហើយក៏វាយគ្នារហូតបណ្តាលឲ្យឈ្មោះ អឿត អាត់ របួសបែកក្បាលហូរ ឈាមជោគខ្លួន និងត្រូវគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យទាំងយប់។
លោកបានបន្តថា ភ្លាមៗនោះជនបង្កឈ្មោះ លីន បានរត់គេចខ្លួនបាត់ស្រមោល ។ សមត្ថកិច្ចបាន ចុះទៅអន្តរាគមន៍ និងឃាត់អ្នកផឹកស៊ីបានម្នាក់ យកមកសួរនាំផងដែរ ៕