ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឡាន​វី​ហ្គោល​រេ​ចង្កូត​ឡើង​សួនច្បារ​កុមារ​បន្ត​ល្បឿន​ជ្រុល​បុក​ធ្លាយ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ

ឡាន​វី​ហ្គោល​រេ​ចង្កូត​ឡើង​សួនច្បារ​កុមារ​បន្ត​ល្បឿន​ជ្រុល​បុក​ធ្លាយ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ

​ភ្នំពេញ​៖ សន្ទុះ​ស្នូរ​មួយ​បាន​បន្លឺឡើង បណ្តាល​ឲ្យ​អ្នកដំណើរ នឹង​ប្រជាពលរដ្ឋ​កំពុង​លង់​លក់​ក្នុង​ដំណេក មានការ​ភ្ញាក់ផ្អើល ខណៈដែល​បុរស​ម្នាក់​បើកបរ​រថយន្ត​វី​ហ្គោល​ពណ៌​ទឹកប្រាក់ មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​រថយន្ត​រេ​ចង្កូតរថយន្ត​ឡើង​ឡើងលើ​សួន​កុមារ​ពោ​ចិន​តុង បុក​រះ​បាក់​បង្គោល​ភ្លើង​ជាច្រើន​ដើម រួច​រថយន្ត ព្យាយាម​បើក​គេច​ខ្លួន តែ​ជា​អកុសល ការ​ត្រដ​រត់គេចខ្លួន បែប​ជួប​នៅ​គ្រោះថ្នាក់​ដែល​នឹកស្មាន​មិន​ដល់ ដោយ​រថយន្ត​បង្ក​ជ្រុល​ទៅបុក​ធ្លាយ​លំនៅឋាន​មួយកន្លែង​ជិត​ចំណុចកើតហេតុ​។​

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២៤ នឹង ០០ នាទី​យប់​ថ្ងៃ ទី ១២ ខែ​ក្កដា​ឆ្នាំ ២០១៣ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ផ្សារ​ជេន​ជូ​រី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

​ប្រភព​ដដែល​បន្តថា​មុនពេល​កើតហេតុ​មាន បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​វី​ហ្គោ ១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-6226 ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដោយបាន​បើក​លឿន​គ្មាន​ប្រណី​នោះ​ទេ ខណៈ​មកដល់​ចំណុច​មុខ​ផ្សារ​ជេន​ជូ​រី​ផ្លា​ហ្សា រថយន្ត​បាន​រេ​ចង្កូត​ឡើងលើ​សួន​កុមារ​ពោ​ចិន​តុង ជ្រុល​ទៅបុក​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ១​ផ្ទាំង​បាក់​ខ្ទេច  និង​របង​សួន​ច្បារ ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​ក្នុង​បំណង​គេចខ្លួន​តែ​ជា​អកុសល ជ្រុល​ទៅបុក​ទ្វារ​ផ្ទះ​ប្រជាពលរដ្ឋ​លក់ ភេសជ្ជៈ​យីហោ ស៊ឹម សារ៉េត ជិត​កន្លែងកើតហេតុ​បណ្តាលឱ្យ​រថយន្ត​​គាប​ជាប់​ទ្វារផ្ទះ​ទៅមុខ​លែងរួច។

​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​មិន​បណ្តាល​ឲ្យ​មនុ​ស្សណា​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់​ធ្ងរ​ទេ​ជាពិសេស អ្នកបើកបរ​ដែល​ស្ថិតក្នុង​សភាព​ស្រវឹងស្រា បាន​បើករថយន្ត​គេ​ខ្លួន​បាត់​ស្រ​មោ​ស​ភ្លាម ។ ប៉ុន្តែ​រថយន្ត​បង្ក​ហេតុនេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់​វេ​ង​អូស​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ៕ ដោយៈ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya