ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » លួច​សហាយស្មន់ ជាមួយ​ប្រពន្ធ​បងប្រុស បងប្រុស​ចាក់​ស្លាប់ ​

លួច​សហាយស្មន់ ជាមួយ​ប្រពន្ធ​បងប្រុស បងប្រុស​ចាក់​ស្លាប់ ​

កំពង់ចាម​៖  កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ នៅ​ភូមិ​កណ្តាល ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។  អំពើ​មនុស្សឃាត រវាង​បងប្អូន​ប្រុស បង្កើត ដែល​យើង​អាច និយាយបានថា ជាហេតុ​ការណ៍​ថ្មី​មួយ សម្រាប់ ខេត្តកំពង់ចាម ពោល គឺ​បងប្រុស​បង្កើត បាន​ចាក់​សម្លាប់​ប្អូន ប្រុស​របស់ខ្លួន ដោយសារតែ​ផ្ទុះ​កំហឹង ខណៈ​តាម​ទាន់​ឃើញ បុរស​ជា​ប្អូន បាន​លួច​សហាយស្មន់ ជាមួយ​ប្រពន្ធ​ខ្លួន ទើប​បុរស​ជា​បង បាន​យក​កាំបិត ចាក់ទៅលើ​ប្អូនប្រុស បណ្តាល​ឲ្យ​ស្លាប់ ។​
​ជនរងគ្រោះ​ជា​ប្អូន មានឈ្មោះ ហេង វិចិត្រ អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ព្រាំ​ងគរ ស្រុ​កេ​ជើង ព្រៃ ។ ចំណែក បុរស​ជា​បង ដែល​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ប្អូន មានឈ្មោះ ហេង ហុង អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គរ ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​
​កាលពី​កំឡុង​៣​ខែ​មុន ឈ្មោះ ហេង ហុង (​ជនល្មើស​) ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​លើ​ប្រពន្ធ ហើយ ពេលនោះ សាលាដំបូង​ខេត្ត បានដាក់​ទោស​ឲ្យ​ឈ្មោះ ហេង ហុង ជាប់ពន្ធនាគារ រយៈពេល​៣​ខែ ។ លោក អធិការរង បាន​បន្តទៀតថា ក្នុងកំឡុងពេល ដែល​ឈ្មោះ ហេង ហុង កំពុង​ជាប់ពន្ធនាគារ ឈ្មោះ ហេង វិចិត្រ ជា​ប្អូន បាន​លួច​សហាយស្មន់​ជាមួយ​ប្រពន្ធ របស់​បងប្រុស​នោះ ។ ហើយ​ក្រោយពេល បុរស​ជា​បង​ចេញពី​គុក បាន​៣​ទៅ​៤​ថ្ងៃ ស្រាប់តែ នៅ​យប់​ថ្ងៃកើតហេតុ ក៏​ស្រាប់តែ​បាន​ប្រទះឃើញ ប្អូនប្រុស កំពុងតែ​សហាយស្មន់ ជាមួយ​ប្រពន្ធ​របស់ខ្លួន ទើប​បុរស​ជា​បង បាន​ផ្ទុះ​កំហឹង ហើយ​ប្រើ​កាំបិត ចាក់ទៅលើ​បុរស ជា​ប្អូន​ជាច្រើន​កន្លែង បណ្តាល​ឲ្យ ស្លាប់​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya