ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន ក្មេង​ទំនើង​២​ក្រុម បង្កជម្លោះ​កាប់​ចាក់​គ្នា ​

ប៉ូលិស​ឃាត់ខ្លួន ក្មេង​ទំនើង​២​ក្រុម បង្កជម្លោះ​កាប់​ចាក់​គ្នា ​

បាត់ដំបង ៖ សមត្ថកិច្ច​ជំនាញ​នគរបាល ស្រុក​បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​ស្នងការ នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា នេះ​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់​។​
​កម្លាំង​នគរបាល ស្រុក​ថ្មគោល បាន​ឃាត់ខ្លួន ក្មេង​ទំនើង​២​ក្រុម មាន​គ្នា​៧​នាក់ ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដែល​បាន​ចូល​រាំ ធុងបាស ក្នុង​ពិធី អា​ពា​ហ៌​ពិ​ពា​ហ៌​គេ ក្នុងភូមិ បាន​បង្កជម្លោះ កាប់​ចាក់​គ្នា រងរបួស​ធ្ងន់​ម្នាក់ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ Emergency ខេត្ត រួច​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​ស្នងការ​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ តាមច្បាប់ ។​
​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៤ មាន​ក្មេង​ទំនើង​២​ក្រុម បាន​ចូល​រាំ​ធុងបាស ក្នុង​ពិធី​អា​ពា​ហ៌​ពិ​ពា​ហ៌​គេ ក្នុងភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ស្រាប់តែ​បាន​បង្កជម្លោះ កាប់​ចាក់​គ្នា រងរបួស​ធ្ងន់​ម្នាក់ ដឹក​យកទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ Emergency ខេត្ត ។​
​លុះ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា កម្លាំង​សមត្ថកិច្ច បាន​ចុះ​ឃាត់ខ្លួន ជា​បន្តបន្ទាប់ ក្មេង​ទំនើង​ទាំង​២​ក្រុម មាន​ចំនួន​៧​នាក់ មាន​៖ ទី​១-​ឈ្មោះ សុខ ឡេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​២-​ឈ្មោះ រ៉ាត់ សៀង​ហាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​៣-​ឈ្មោះ ជី បុរី ភេទ​ប្រុស អាយុ​២០​ឆ្នាំ (១​ក្រុម​) ទី​៤-​ឈ្មោះ វឹង ឡុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​៥-​ឈ្មោះ យី សុ​ភី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​៦-​ឈ្មោះ យី សុភា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​៧-​ឈ្មោះ សាង សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ក្រុម​ជនដៃដល់​) រស់នៅ ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ។​
​ចំណែក ជនរងគ្រោះ ដែល​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មាន ឈ្មោះ មឿ​ន ម៉ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រងរបួស​ធ្ងន់ ។ បន្ទាប់ពី បាន​ឃាត់ខ្លួន នាំយកមក​សាកសួរ ចម្លើយ​រួច ជនសង្ស័យ​បាន​ឆ្លើយ សារភាពថា បន្ទាប់ពី​បក្ខពួក​ខ្លួន បាន​ចូល​រាំ​ធុងបាស​ហើយ ក៏បាន​ឃើញ​គូ ទំនាស់​ចូល​រាំ ជាមួយគ្នា ក៏បាន​ទាញ​កាំបិត​ខ្វែវ និង​ដំបង​ឬ​ស្សី វ៉ៃ​គ្នា​បណ្តាល ជនរងគ្រោះ​ម្នាក់​តែម្តង លុះ​ស្អែក​ឡើង ក៏មាន​សមត្ថកិច្ច​មក​ឃាត់ខ្លួន នាំយកទៅ​អធិការ​ស្រុក​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya