ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » អ្នករត់ម៉ូតូឌុប​ជួញដូរ​ថ្នាំញៀន ប៉ូលិស​ចាប់ខ្លួន ​

អ្នករត់ម៉ូតូឌុប​ជួញដូរ​ថ្នាំញៀន ប៉ូលិស​ចាប់ខ្លួន ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ០៩​និង​១៥​នាទី យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច មុខផ្ទះ​លេខខ ៥៣៨​បេ ផ្លូវ​លេខ ២២៣ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​
​ជនសង្ស័យ ដែល​សមត្ថកិច្ច ឃាត់ខ្លួន​បាន​នោះ ឈ្មោះ រ៉េត ពិសី ហៅ​ប្រុស ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ អ្នក រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ឪ​
​ក្នុងការ ឃាត់ខ្លួន​នោះ សមត្ថកិច្ច បាន​រកឃើញ​ក្រាម​ស​ថ្លា មួយកញ្ចប់​តូច ដែល​សង្ស័យ ជា​ប្រភេទ​ម៉ា​ទឹកកក ។ ក្រោយ​ការសាកសួរ ជនសង្ស័យ បាន​សារភាពថា ថ្នាំញៀន ខាងលើ ខ្លួន​បាន​ទិញ​ពី ឈ្មោះ ហ៊ុយ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ចំនួន ០១​ហ៊ុន តម្លៃ ១១០.០០០ រៀល ដោយ​យកមក​លក់​បន្ត រំលែក​ជា ០៧​កញ្ចប់ ក្នុង​មួយកញ្ចប់ លក់​តម្លៃ ២០.០០០​រៀល ហើយ​នៅ​យប់នោះ ខ្លួន​បាន លក់​អស់​០៦​កញ្ចប់​ហើយ សល់​០១​កញ្ចប់ ក៏ត្រូវ​សមត្ថកិច្ច ចាប់បាន​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya