ភ្នំពេញ ៖ កាលពីវេលា ម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៤។
ជន រងគ្រោះខាងលើត្រូវបានគេស្គាល់ថាឈ្មោះ ញោន វិបុល ភេទប្រុស អាយុ២៧ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-0243 ស៊េរី២០១៤ ។
មុនពេលកើតហេតុ គេបានជិះម៉ូតូរបស់ខ្លួន ទៅដឹកនារីពីរនាក់ ដាក់ខែចេញពីធ្វើការនៅហាងផឹកស៊ីមួយកន្លែងម្តុំផ្សារបឹង ត្របែក រួចពួកគេក៏បានជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៩៩ ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះក៏ស្រាប់តែមានជនសង្ស័យ ៣នាក់ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿងគ្មានស្លាកលេខ បានធ្វើសកម្មភាពភ្ជង់ រួចវាយក្បាលគាត់មួយស្នាប់កាំភ្លើង បណ្តាលឲ្យបែកក្បាលហូរឈាម រងរបួសធ្ងន់ ។ ភ្លាមៗនោះ ក្រុមជនសង្ស័យបានដណ្តើមយកម៉ូតូម៉ាកពីកគាត់ជិះគេចខ្លួន បាត់ស្រមោល ៕