កណ្តាល ៖ កាលពីវេលាម៉ោង ២០និង៤៥នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ថ្នាំញៀន ៤ កញ្ចប់តូច និងជនសង្ស័យ៥នាក់ ត្រូវបាននគរបាលស្រុកលើកដែក ឃាត់ខ្លួន និង កសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការ បន្តទៅតាមនីតិវិធីច្បាប់ ។ ហេតុការណ៍នេះ កើត ឡើង ស្ថិតនៅចំណុចលើស្ពានព្រែកមៀវ ក្នុងភូមិ ព្រែក ដាច់ ឃុំ ព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
ដោយមានការចង្អុល បង្ហាញ ពីលោកស្នងការ និងមានការណែនាំបន្ថែម ពីលោក ស្នងការរងទទួលផែន គ្រឿងញៀន លោកបាន ឲ្យកម្លាំងមូលដ្ឋាន ធ្វើការស្រាវស្រាវយ៉ាងស្វិតស្វាញ ម្យ៉ាងវិញទៀត ដោយមានការសហការល្អ ពីប្រជា ពលរដ្ឋក្នុង មូលដ្ឋានផងនោះ ទើបកម្លាំងរបស់លោក ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបាន ៥នាក់ រួម នឹងវត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកកកបាន៤កញ្ចប់តូច និងម៉ូតូពីរគ្រឿងផងដែរ ៕