ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » អាជ្ញាធរ​អូស្ត្រាលី​ប្រទះឃើញ​បំណែក​ចំនួន​2 សង្ស័យ​អាចជា​របស់​យន្តហោះ​ម៉ា​ឡេ​សី​ ​

អាជ្ញាធរ​អូស្ត្រាលី​ប្រទះឃើញ​បំណែក​ចំនួន​2 សង្ស័យ​អាចជា​របស់​យន្តហោះ​ម៉ា​ឡេ​សី​ ​

ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក TONY ABBOTT ប្រកាស​កាលពី​ថ្ងៃទី​២០ មីនា​ថា របស់របរ​ដែល​អាច​មកពី​យន្តហោះ​ម៉ាឡេស៊ី បាត់ដាន​ធុន​ប៊ូ​អ៊ីង ៧៧៧ ត្រូវបាន​ប្រទះឃើញ​នៅ​ភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា ។​
​ថ្លែង​ទៅកាន់​សភា​លោក ABBOTT គូសបញ្ជាក់ថា រូបភាព​ផ្កាយរណប​ថ្មីៗ​បង្ហាញ​ពី​វត្តមាន​នៃ​របស់​ពីរ​ក្នុង​មហាសមុទ្រ ឥណ្ឌា រួច​យន្តហោះ​សើ​ុ​ប​ការណ៍​អូស្ត្រាលី​១​គ្រឿង​ធុន ORION បាន​ហោះ​ទៅកាន់​តំបន់​នោះ ។ លោក​បន្តថា ក្រោយ​ការវិភាគ​របស់​អ្នកឯកទេស​ខាង​រូបភាព​ផ្កាយរណប​ថា របស់​ទាំងពីរ​នោះដែ​លអាច​ទាក់ទិន​ដល់​ការរុករក​ត្រូវបាន​បញ្ជាក់ ។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ក៏​អះអាង​ផងដែរ​ថា លោក​បាន​រាយការណ៍​រឿងនេះ​ប្រាប់​ដល់​ម៉ាឡេស៊ី​រួចហើយ ។​
​យន្តហោះ​ធុន P3 ORION ១​គ្រឿង​របស់​កងទ័ពអាកាស​អូស្ត្រាលី​ត្រូវបាន​បញ្ចេញ​កាលពី​ថ្ងៃទី​២០ មីនា ក្រោយពី​អាជ្ញាធរ​សន្តិសុខ​សមុទ្រ​អូស្ត្រាលី AMSA ប្រាប់​ពី​ការប្រទះឃើញ​របស់​២ ដែល​អាច​ចេញ​មកពី​យន្តហោះ​ជើងហោះហើរ MH 370 ។ កងទ័ពអាកាស​អូស្ត្រាលី​ត្រូវធ្វើ​សន្និសីទ​សារព័ត៌មាន​មួយនា​វេលា ម៉ោង​១៥​និង​៣០​នាទី​ម៉ោង​នៅ​ក្រុង​ស៊ីដនី ពេល​ខ្លួន​បន្ត​សម្រប​សម្រួលការ​រុករក​ដែល​នៅ​បន្ត​នា​ថ្ងៃទី​២០ មីនា នៅ​ភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា ។​
​បណ្តា​យន្តហោះ​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម រុករក​ក្នុង​តំបន់​នោះ​មាន យន្តហោះ​ធុន P3 ORION របស់​កងទ័ពអាកាស​អូស្ត្រាលី​១​គ្រឿង យន្តហោះ​ធុន P8 POSEIDON របស់​កង​ម៉ា​រី​ន​អាមេរិក​១​គ្រឿង និង​យន្តហោះ​ធុន P3 ORION របស់​កងទ័ពអាកាស​នូ​វែ​ល​ហ្សេ​ឡង់​១​គ្រឿង​ទៀត ។​
​ក្នុងចំណោម​របស់ ទាំងពីរ​ដែល​គេ​ប្រទះឃើញ​តាម​ផ្កាយរណប​នោះ របស់​ដែល​ធំជាងគេ​មាន​ប្រវែង​ដល់​ទៅ​២៤​ម៉ែត្រ ។ អ្នកទទួលខុសត្រូវ​ម្នាក់​របស់ AMSA លោក JOHN YOUNG ថ្លែងថា របស់​ទាំងពីរ​នោះ​ពិតជា​មាន​ទំហំ​ធំ​គួរសម ហើយ​រសាត់​លើ​ផ្ទៃ​ទឹកសមុទ្រ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya