កណ្តាល ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់ ទី១-ឈ្មោះ អុន កឿន ទី២-ស្រី គី បាននាំគ្នា ទៅហូបការ នៅផ្ទះកែវ កន ស្ថិតនៅ ភូមិជ្រែរ១០០ ឃុំសំបូរមាស ពេលមកដល់ក្នុង កម្មវិធីជនរងគ្រោះ និងមិត្តភក្ត្រ័ នាំគ្នាផឹកទឹកត្នោតជូ ប្រហែល បានមួយសន្ធុះ ជនរងគ្រោះ បានដើរ ចេញពីវង់ មកអង្គុយ លេម៉ូតូ ។ ពេលជនរងគ្រោះដើរចេញ ស្រាប់តែជនសង្ស័យ ស្ទុះយកកៅអីជ័រ មកវាយជនរងគ្រោះ មួយកៅ អីចំក្បាលពី លើ បណ្តាលឲ្យ បែកក្បាលហូរឈាម ។ លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ជនរងគ្រោះមក ដាក់ពាក្យបណ្តឹង ៕
» ព័ត៌មានជាតិ » ប៉ូលិស ចាប់ជនបង្កវាយជនរងគ្រោះ ពេលកំពុងផឹកទឹកត្នោតជូ