ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក លឹម គានហោ ចុះ​ពិនិត្យ​ការបូមទឹក​សង្គ្រោះ​ស្រូវប្រាំង ​

លោក លឹម គានហោ ចុះ​ពិនិត្យ​ការបូមទឹក​សង្គ្រោះ​ស្រូវប្រាំង ​

កំពង់ ឆ្នាំង ៖ កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៤ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ ដោយផ្ទាល់​ពី​ទីតាំង​សកម្មភាព​របស់​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក​និង ឧតុនិយម​ខេត្តកំពង់ឆ្នាំង ចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ជូន​ប្រជាកសិករ ។​
វត្ត មាន​លោក​រដ្ឋមន្ត្រី​មក​ពិនិត្យ​ការអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូ វ​ប្រាំង​ដោយផ្ទាល់ គឺជា​ការ លើកទឹកចិត្ត​ដល់​ក្រុមការងារ ពិសេស លោក​រដ្ឋមន្ត្រី​តែងតែបាន​គិតគូរ​ពី​ផលប៉ះពាល់​គ្រោះ រាំងស្ងួត ដោយ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្នុងឆ្នាំនេះ​ប្រជាកសិករ​បានធ្វើ​ស្រែប្រាំង​លើស ផែនការ​១២០​ភាគរយ ហើយ​ពុំមាន​ភ្លៀង​កក់ខែ​ធ្វើ​ឲ្យ​ស្រែប្រាំង​ជួបនឹង​គ្រោះរាំងស្ងួត ដូច្នេះ តម្រូវ​ឲ្យ​ក្រុមការងារ​មន្ទីរ​ខេត្តកំពង់ឆ្នាំង​អន្តរាគមន៍​បូម​ទឹកស ង្គ្រោះ​ស្រូវប្រាំង​ពួកគាត់​ឲ្យ​បាន ទាន់ពេលវេលា ។​
លោក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ក្រុមការងារ​បន្ថែម​ម៉ាស៊ីនបូមទឹក ១​គ្រឿង ទៀត ដើម្បី​សង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ​ដែល​រង​ផលប៉ះពាល់​ចំនួន​ជាង ២០០​ហិកតា នៅ ក្នុងភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ហើយ​ក្នុង​រយៈពេល​៤​ទៅ​៥​ថ្ងៃ ក្រុមការងារ នឹង​អាច​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​បាន​ទាន់ពេលវេលា ។​
ដំណើរ​បេសកកម្ម​រប​ស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង ឧតុនិយម តែងតែ​ចុះទៅ​តាម​បណ្តា​ខេត្ត ទីជនបទ​ដោយ​ពុំ​បានគិត​ពេលវេលា​កំណត់ ជួន​ពេលព្រឹក ថ្ងៃ ល្ងាច យប់ ដែល​ការចុះពិនិត្យ​ដោយផ្ទាល់​រាល់​ស្ថានីយ៍​បូមទឹក ក៏ដូចជា បណ្តា​ខេត្ត​មួយចំនួន​ស្ទើរតែ​គ្រប់​ខេត្ត រាជធានី​ពុំបាន​ដឹង​ពី​ដំណើរ​បេសកកម្ម​របស់​លោក​រដ្ឋ មន្ត្រី ខណៈដែល​លោក​តែងតែបាន​គិតគូរ​ជានិច្ច​ដើម្បី​ស្វែងរក​ប្រភពទឹក​ស្រោច ស្រព​ដីស្រែ ប្រាំង​ប្រជាកសិករ អនុវត្តន៍​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya