ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ល្បិច​ខ្ចី​ម៉ូតូ​មិត្តភក្តិ បែរជា​យកទៅ​ប​ញ្ជាំ ម្ចាស់​ប្រទះ ឃើញ​ប្តឹង​ប៉ូលិស​ឃាត់ខ្លួន ​

ល្បិច​ខ្ចី​ម៉ូតូ​មិត្តភក្តិ បែរជា​យកទៅ​ប​ញ្ជាំ ម្ចាស់​ប្រទះ ឃើញ​ប្តឹង​ប៉ូលិស​ឃាត់ខ្លួន ​

ភ្នំពេញៈ កាលពី​វេលា ម៉ោង​១​និង​២០​នាទី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច ស្ថានីយ៍ ប្រេងឥន្ធនៈ​ម្តុំ​ឃ្លាំង​រំសេវ សង្កាត់​ទឹក ល្អក់​៣ ខណ្ឌទួលគោក​។​
​ជនសង្ស័យ ប្រើល្បិច​ខ្ចី​ម៉ូតូ មិ​ត្តិ​ភក្តិ​យក ទៅ​មើល​ឪពុក​ឈឺ បន្ទាប់ពី​មិត្តភក្តិ​ឲ្យ​ខ្ចី​ម៉ូតូ ក៏​យក បាត់​រហូត លុះដល់​ម្ចាស់​ប្រទះ ឃើញ ក៏​ប្តឹង​ឲ្យ​នគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន​រួច ប្រគល់​មក ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោមចៅ នាំយកមក​សាកសួរ​ប​ន្ត​។​
​ជនរងគ្រោះ​មានឈ្មោះ សួង ស៊ី​ធួន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខ​របរ​លក់ គ្រឿងក្លែម នៅ​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ម៉ូតូ​ដែល​ជនសង្ស័យ យកទៅ​បាត់ នោះ​ម៉ាក​អេស​អិ​ល ពណ៌​ខ្មៅ​ពាក់​ស្លាក លេខ​ភ្នំពេញ​1AS-6708 រីឯ​ជនសង្ស័យ​មានឈ្មោះ ចាន់ ថា ប្រុស​អាយុ​៣៦​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទឹកល្អក់​ទី​៣ មាន​ស្រុកកំណើត​នៅ​ព្រៃវែង​។​
​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៤ វេលា​ម៉ោង​៧​យប់ ជនសង្ស័យ​បានមក លេង​កន្លែង​លក់ដូរ​របស់គាត់ ហើយក៏​ប្រាប់​គាត់​ថា ឪពុក​ឈឺ​គ្មានអ្វី​ជិះ​ទៅ​មើល​គាត់ ក្រោយមក​ក៏បាន សុំ​ខ្ចី​ម៉ូតូ​របស់គាត់​ទៅ​មើល​ឪពុក​ឈឺ ដោយ​យល់ថា មិត្តភក្តិ​ធ្លាប់​រាប់អាន​គ្នា​រយៈពេល​៣​ឆ្នាំ​មកហើយ ធ្លាប់​ផឹកស៊ី​ជាមួយគ្នា ក្រោយ​ម​ក៏​ចេញទៅ​បាត់​រហូត លុះដល់​ថ្ងៃទី​២០​ខែមីនា ឆ្នាំ​២០១៤ វេលា​ម៉ោង​១ និង​៣០​នាទី​ថ្ងៃត្រង់ រូបគាត់​បាន​ជិះ​ម៉ូតូ​ដើរ​មើល​ម្តុំ​ឃ្លាំង​រំសេវ ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ ឌុប​មកដល់​កន្លែងកើតហេតុ ក៏​ប្តឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​តែម្តងទៅ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya