ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​សង្ស័យ​តូចចិត្ត​និង​បងស្រី​ស្តីបន្ទោស ផឹកថ្នាំ​បំពុល​សត្វ​សម្លាប់ខ្លួន​ ​

យុវជន​ម្នាក់​សង្ស័យ​តូចចិត្ត​និង​បងស្រី​ស្តីបន្ទោស ផឹកថ្នាំ​បំពុល​សត្វ​សម្លាប់ខ្លួន​ ​

កណ្តាល ៖ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃទី​២០ នៅ​ចំណុច​ខាងក្រោយ​ផ្ទះ ជនរងគ្រោះ​ប្រមាណ​៣០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះ​មានឈ្មោះ ទួន ចាន់ថន ហៅ​ច​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរ​បរជាកសិករ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជាមួយ​ឪពុកម្តាយ​ក្នុងភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ជនរងគ្រោះ​បានសម្លាប់​ខ្លួន​ដោយ​ផឹកថ្នាំ​បំពុល​សត្វ ។​
នៅ​មុនពេល​កើតហេតុ វេលា​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ផឹកស្រា​ជាមួយ​មិត្តភក្តិ រហូត​ស្រវឹង​ជោកជាំ​ទើប​ត្រឡ​បើ​មក​ផ្ទះ​វិញ ខណៈពេល​មកដល់​ផ្ទះ បងស្រី​របស់គេ​ក៏បាន​ស្តីបន្ទោស​ឲ្យ​ជនសង្ស័យ​ប៉ុន្មាន​មាត់ ។ នៅ​គ្រានោះ​ជនរងគ្រោះ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង ក៏បាន​យក​ដំបង​ឈើ​មួយ​វាយ ម៉ូតូ​របស់គេ​មួយគ្រឿង​ម៉ាក​ហុងដា​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ ១T-៦៩៣៤ ជាច្រើន​ដំបង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ខូចខាត​យ៉ាងដំណំ
​ក្រោយ ពី​មាន​ហេតុការណ៍ កើតឡើង សមត្ថកិច្ច​នគរបាល​ស្រុក​លើកដែក​បាន​ចុះទៅពិនិត្យ​សាកសព​ជនរងគ្រោះ ហើយ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​បាន​ផឹកថ្នាំ​បំពុល​សត្វ​សម្លាប់ខ្លួន​ប្រាកដ​មែន ។ បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ​រួច សមត្ថកិច្ច បានប្រគល់​សាកសព ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

​ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya