ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់ ​

ឡាន​បុក​ម៉ូតូ ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់ ​

ក្រចេះ ៖ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​ព្រែកក្តី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។​
បុរសរងគ្រោះ​ទាំង​បីនាក់​មានឈ្មោះ ១-​សិត ប៊ុន​ណា អាយុ​២៤​ឆ្នាំ បាន​ស្លាប់​នៅ​និង​កន្លែង​ភ្លាមៗ និង​ទី​២-​យូ សំអុល អាយុ​២៩​ឆ្នាំ បាន​ស្លាប់​ពេល បញ្ជូន​ដល់ មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល និង​ទី​៣-​ឈិន រ៉ុង អាយុ​២២​ឆ្នាំ បាន​រងរបួស​ធ្ងន់ ។ អ្នក​ទាំង​៣​មក ស្នាក់នៅ​បណ្តោះ អាសន្ន​ក្នុងភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។ ជនរងគ្រោះ​ទាំងបី​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាល់​ហ្វា ពណ៌​ខ្មៅ ។​
​បើតាម​ការសន្និដ្ឋាន​ដំបូង​ទៅតាម​គំនូស​ប្លង់​នៅ​ទីតាំង​កើតហេតុ គឺ​បាន​បញ្ជាក់ថា រថយន្ត​ដឹកឈើ​បាន​បើក​បុក​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​គ្នា​បីនាក់​នេះ ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត​ជាច្រើន​ម៉ែត្រ បង្ក​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់ និង​របួស​បែបនេះ ។​
រថយន្ត​បង្កហេតុ​មួយគ្រឿង​នេះ​ម៉ាក កាមរី​ស៊េរី​ឆ្នាំ​១៩៩១ ពណ៌​ស ពាក់​ស្លាក​លេខ ឆ​-៨៥៤៦ ភព​២ មាន​ដឹកឈើ​ពេញ ក្រឡាប់​ធ្លាក់​ចូលក្នុង​វាលស្រែ បន្ទាប់ពី​បាន​បុក​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ម៉ូតូ​ផ្លោង​ខ្ទាត​ទៅ​ទើ​លើ​មែកឈើ​កម្ពស់ ជាង​២​ម៉ែត្រ រីឯ​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់​បន្ទាប់ពី​បង្កហេតុ​រួច​៕

​ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya