ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំមួយជាបន្ទាន់ជាមួយមន្ដ្រីក្រោមឱវាទពាក់ព័ន្ធ ដើម្បីពិភាក្សា និងពិនិត្យលើការសាងសង់និងស្ថាបនាផ្លូវ និងប្រព័ន្ធលូដើម្បីរំដោះទឹកក្នុងតំបន់ជុំវិញស្តាតអូឡាំពិក ទាំង និងនៅតាមបណ្ដាតំបន់ សំខាន់ៗមួយចំនួនជុំវិញរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃម្សលមិញនេះនៅសាលារាជធានីភ្នំពេញ ។
លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យមន្ត្រីជំនាញសាលារាជធានីភ្នំពេញសហការជាមួយ មន្ទីរជំនាញពាក់ព័ន្ធ និងជាមួយអ្នកម៉ៅការ និងជាមួយបណ្ដាក្រុមហ៊ុនត្រូវសិក្សាប្លង់គោលស្ថាបនាប្រព័ន្ធលូអោយ បានច្បាស់លាស់ មុនឈានដល់ការលុបអាងស្តុកទឹកនៅក្នុងស្តាត តែបើការដោះស្រាយបណ្ដាញលូមេមិនទាន់បានល្អទេ ដាច់ខាតមិនទាន់អោយ មានការលុបអាងស្តុកទឹកនៅក្នុងស្តាតជាដាច់ខាត ។
លោកបន្ត ថា សាលារាជធានីភ្នំពេញមានភារៈគ្រប់គ្រងប្រព័ន្ធលូទាំងអស់ ដូច្នេះអាជ្ញាធរជំនាញត្រូវសហការជាមួយក្រុមហ៊ុនបង្កើតប្លង់គោលមួយ សម្រាប់តំបន់ស្តាតទាំងមូល ក្នុងនោះត្រូវសិក្សាពីប្រភពទឹកដែលឆ្លងកាត់ដោយធ្វើយ៉ាងណាបញ្ចៀស ឲ្យបានដាច់ ខាត់ការជនលិចស្តាតទាំងមូល ។ តំណាងក្រុមហ៊ុនOCIC បានលើកឡើងថា ក្នុងតំបន់ដែលក្រុមហ៊ុនទទួលសិទ្ធិអភិវឌ្ឍន៍ទាំងផ្លូវ និងប្រព័ន្ធលូ គឺក្រុមហ៊ុនបានស្ថាបនាស្ទើររួចរាល់ហើយ ខណៈនៅតែចំណុចត្រូវតភ្ជាប់ទៅបណ្ដាញលូ សម្រាប់រំដោះចេញតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា វិធានការណ៍ដ៏ដែលៗនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាបន្ទាន់ជាមួយមន្ត្រីជំនាញ មន្ទីរសាធារណការក្រុងអភិបាលខណ្ឌមានជយ័ អភិបាលខណ្ឌសែនសុខ មន្ទីរដែនដីនគរូបនីយកម្ម ក្រុង និងមន្ដ្រីពាក់ព័ន្ឋក្រោមឱវាទ ម្ដងរួចមកហើយ ដើម្បីត្រួតពិនិត្យ និងរកវិធានការជាគន្លឹះឱ្យទាន់ពេលវេលាក្នុងការរំដោះទឹកភ្លៀងចេញពី រាជធានីភ្នំពេញ នារដូវវស្សាឆ្នាំក្រោយ ។
កិច្ចប្រជុំនោះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ លោកអភិបាលរាជធានី ក៏បានលើកឡើងពីការស្ថាបនាលូ មេសំខាន់ៗ ដែលជាអាទិភាពចំបងជាងស្ថាបនាផ្លូវ ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពេលភ្លៀងធ្លាក់ម្តងៗ ។ បន្ទាប់ពីអណ្ដូងលូ ចំនួន៣២,៤៦៤ អណ្ដូងក្នុងរាជធានីភ្នំពេញ ត្រូវបានទុកចោលអស់រយៈ ជាង៧០ ឆ្នាំមកដោយមិនបានគិតគូរដោះស្រាយជួសជុលឡើងវិញ ដើម្បីរំដោះទឹកភ្លៀងនារដូវវស្សាម្ដងៗ ។
លោក នៅ សារឿន អនុប្រធានមន្ទីរសាធារណការក្រុង បានបញ្ជាក់ថា បណ្ដាញលូ តូច ធំនិងអណ្ដូងលូមេ និងស្ថានីយ៍មួយចំនួន ត្រូវបានខូចខាតប្រមាណជាង២០ភាគរយដោយមួលហេតុនៅតំបន់ ខ្លះប្រជាពលរដ្ឋ បាននិងកំពុងរំលោភ សង់លំនៅដ្ឋានពីលើប្រ ឡាយ និងប្រឡាយខ្លះទៀត ត្រូវបានក្រុមហ៊ុនសំណង់បុរីមួយចំនួន ត្រូវបានចាក់ដីលប់ ប្រឡាយ និងលូ ពិសេសតំបន់ នៅជាយក្រុង (ស្ទឹងមានជយ័ ក្នុងខណ្ឌមានជយ័ និងខណ្ឌសែនសុខ ) ដោយឡែកលូមេមួយចំនួនទៀតត្រូវបានប្រជាពលរដ្ឋ យកសំរាមទៅដាក់ក្នុងមាត់លូនិងញាត់ក្នុងអណ្ដូងលូដែលស្តុកទឹក ពិសេសរន្ធមាត់លូតែម្ដង ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា សាលារាជធានីភ្នំពេញនៅតែបន្តការងារបស់ខ្លួន ដើម្បីបំរើការងារជូនប្រជាពលរដ្ឋឱ្យបានល្អ ។ បញ្ហាបណ្ដាញលូមួយចំនួនធំនៅរាជធានីភ្នំ ពេញមានវយ័ចំណាស់ប្រមាណជាង៦០ឆ្នាំទៅ៧០ឆ្នាំ ដូច្នេះ ត្រូវតែធ្វើការកែសម្រូល អញ្ជឹង ហើយយើងមិនអាចទុកអញ្ជឹងតទៅទៀតបានទេ ។ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សំខាន់ ណាស់បញ្ហាលិចលង់នៅពេលរដូវវស្សាចូលមកដល់ តែមួយរយៈចុងឆ្នាំ២០១៣ នេះ យើងឃើញភ្លៀងធ្លាក់ចំនួនជាង២១មេនៅរាជធានីភ្នំពេញ តំបន់មួយចំនួន ក៍តែ លិចលង់ តែក៍ មិនយូប៉ុន្មានដែរ១ម៉ោងទៅ២ម៉ោងក្រោយក៍បានស្រកអស់ទៅវិញ លោកអភិបាលរាជធានីក្នុងឱកាសនោះ ក៏បានណែនាំដល់មន្រី្ដមន្ទីរសាធារណការក្រុងត្រូវបន្ដការងារ ទាំងនេះឱ្យ បានឆាប់រហស័ទាន់ពេលវេលារាល់គម្រោងដែលមាន ស្រាប់ត្រូវធ្វើការងារ នេះឱ្យបាន លឿន ។ មិនតែប៉ុនណ្ណោះ លោកក៍បាន ជម្រុញឱ្យចៅហ្វាយ ខណ្ឌនីមួយៗត្រូវប្រជុំផ្សព្វផ្សាយ ដល់អាជ្ញាធរសង្កាត់ទាំងអស់ ចូលរួមផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋនៅ មូលដ្ឋាន ទាំងអស់ឱ្យចូលរួមថែរក្សា ការពារកុំបោះចោលសំរាមចូលក្នុងមាត់លូអណ្ដូលូតទៅ ទៀត វានាំឱ្យស្ទះលូនៅនិង នាំឱ្យខូចបណ្ដាញលូផង ។ ក្រៅពីគម្រោងសាង សង់លូមេ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងក្នុងក្រុងនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានគិតពីបញ្ហា កំណើនប្រជាពលរដ្ឋ ដែលកំពុងហូរចូលមករស់នៅក្នុងក្រុងភ្នំពេញសព្វថ្ងៃ ដែល មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ហើយនោះ លោក ប៉ា សុជាតិវង្ស ក៏បានបញ្ជា ឱ្យមន្ទីរសាធារណការក្រុង ត្រូវត្រួតពិនិត្យ និងហាមមិនឱ្យរថយន្ដធុនធំចូលក្នុងក្រុង ក្នុងបំណង បញ្ជៀសការកកស្ទះចរាចរ និងបញ្ជៀសគ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយ រថយន្ដធុនធំនេះតែម្ដង៕