ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤នេះ បាននាំគ្នាមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងស្នើឲ្យលោក អ៊ិត សំហេង ជួយអន្តរាគមន៍យកតំណាងរបស់ខ្លួន ចូលធ្វើការ វិញ បន្ទាប់ពីថៅកែ បានបណ្តេញពួកគេចេញពីការងារ និងដកប្រធានរដ្ឋបាលរោងចក្រកាល់លីស្តូ។
ក្រុមកម្មកររោងចក្រ Moon បានចាប់ផ្តើមធ្វើកូដកម្ម តាំងពីថ្ងៃ ទី២៨ ខែកុម្ភៈ ជាថ្ងៃដែលថៅកែបានបណ្តេញ តំណាងកម្មករ ២នាក់ មិនឲ្យបម្រើការងារ ដោយគ្រាន់តែពួកគេ បានបង្កើត សហជីពមួយ នៅក្នុងរោងចក្រ ដើម្បីងាយស្រួលការពារផលប្រយោជន៍កម្មករ និងជួយដោះស្រាយបញ្ហាកម្មករ នៅពេលពួក គេជួបទុក្ខលំបាក។ រួមមាន
ទី១-សូមឲ្យក្រុមហ៊ុន ដកប្រធានរដ្ឋបាល ឈ្មោះ នៅ ប៊ុនឃាង ដកចេញពីការងារ
ទី២-សូមឲ្យក្រុមហ៊ុន ផ្តល់លុយរង្វាន់ធ្វើការទៀងទាត់
ទី៣-ក្រុមហ៊ុនត្រូវផ្តល់លុយធ្វើដំណើរ និងស្នាក់នៅចំនួន ១០ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ
ទី៤-ក្រុមហ៊ុនត្រូវផ្តល់លុយអាហារថ្ងៃត្រង់៤០០០រៀល
ទី៥-ពេលកម្មករដាក់ច្បាប់ឈប់សម្រាក់ ដោយមានជំងឺនិងមានសំបុត្រពេទ្យ ក្រុមហ៊ុនមិនត្រូវកាត់ប្រាក់ឈ្នួល និងប្រាក់ អត្ថប្រយោជន៍ផ្សេងៗ
ទី៦-ក្រុមហ៊ុនត្រូវអនុវត្តការសុំច្បាប់ ឲ្យមានភាពងាយស្រួលជូនកម្មករ
ទី៧-ក្រុមហ៊ុនត្រូវ អនុវត្តការធ្វើការបន្ថែមម៉ោង ឈរលើគោលការណ៍ស្ម័គ្រចិត្ត
ទី៨-ក្រុមហ៊ុនត្រូវអនុញ្ញាត ឲ្យស្ត្រីមានផ្ទៃពោះ ចេញមុនម៉ោង១៥នាទី និងមានលក្ខខណ្ឌមួយចំនួន៕ ពៅ