ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ដេក​លើផ្លូវ​រថភ្លើង ត្រូវ​រថភ្លើង​កិនដាច់​ជា​បី​កំណាត់ ​

ដេក​លើផ្លូវ​រថភ្លើង ត្រូវ​រថភ្លើង​កិនដាច់​ជា​បី​កំណាត់ ​

កំពត​៖ នៅវេលា​ម៉ោង​៣​និង​១៥​នាទី​ទាបភ្លឺ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៤ ត្រង់ចំណុច​ខាងលិច​ស្ពាន ផ្លូវ​រថភ្លើង​ក្តាត ចម្ងាយ​ប្រមាណ​៤០​ម៉ែត្រ ឋិត​ក្នុងភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក ទឹកឈូ ខេត្តកំពត​។​
​ជនរងគ្រោះ​មានឈ្មោះ ស៊ឹម ភាព ហៅ​គួ​យ ភេទ​ប្រុស ឣា​យុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កើតហេតុ ខាងលើ ។​
​រថភ្លើង​រត់ចេញ​ពី​រ៉ា​រថភ្លើង​កំពត ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ រថភ្លើង​ខ្សែ បានធ្វើ​ដំណើរ​ទៅ​ដឹក​សម្ភា​រះ​ដូច​សព្វដង ប៉ុន្តែ​ជនរងគ្រោះ​មិនដឹង​មាន​មូលហេតុ​ឣ្វី​នោះទេ ស្រាប់តែ​ទៅ ដេក នៅលើ​ផ្លូវដែក បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច ដូច្នេះ​ទៅ ។ ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច នគរបាល ក៏បាន​ប្រគល់​សាកសព ឲ្យ​ទៅខាង​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya