ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ក្មេង​ទំនើង​៦​នាក់ ករណី​ទំនាស់​វាយតប់​គ្នា​

ឃាត់ខ្លួន​ក្មេង​ទំនើង​៦​នាក់ ករណី​ទំនាស់​វាយតប់​គ្នា​

ភ្នំពេញៈ​នៅវេលា​ម៉ោង ០០:៣០​នាទី​ឈានចូល​ថ្ងៃទី ១៩-០៣-១៤ កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង ចំនួន ០៦​នាក់ នៅ​ចំណុច​តាមផ្លូវ បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ក្មេង​ទំនើង ៖ ១-​ឈ្មោះ ផាត់ ភ័​ណ្ឌ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ក្រុម​៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រងរបួស​ជាំភ្នែក ខាងស្តាំ ។​
២-​ឈ្មោះ ងួន ងឿ​ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ក្រុម​៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
៣-​ឈ្មោះ ដុំ សច្ចា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុន ភី ស៊ី អេស ស្នាក់នៅ​ផ្ទះជួល ក្រុម​៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
៤-​ឈ្មោះ ញ៉េប ម៉ាញ់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ក្រុម​៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
៥-​ឈ្មោះ ញ៉េ​ម ជ្រឿ​ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ សន្តិសុខ ភី ស៊ី អេស ស្នាក់នៅ​ផ្ទះជួល សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន ។​
៦-​ឈ្មោះ យ៉ាន់ ពៅ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ សន្តិសុខ ស៊ី អេស អ៊ី ស្នាក់នៅ​ផ្ទះជួល សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន ។​
​ជនរងគ្រោះ ៖​ឈ្មោះ វុ​ធ សា​រ៉ា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រងរបួស រងរបួស​សៀតផ្កា ខាងឆ្វេង ។​
​តាម​សមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ​ក្មេង​ទំនើង​ទាំង ០៦​នាក់ កំពុង​ដើរ​តាមផ្លូវ (​ចំណុចកើតហេតុ​ខាងលើ​) ស្រាប់តែ​ឈ្មោះ សា​រ៉ា សួរថា នរណា​ដើរ​អូស​ជើង ពេលនោះ​ក៏មាន​ទំនាស់​ពាក្យសម្តី រហូត​ឈានដល់​ការ​វាយតប់​គ្នា ហើយ​កម្លាំង​ល្បាត របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ទៅដល់​ក៏​ធ្វើការ​ឃាត់ និង​នាំខ្លួន​យកមក​អធិការដ្ឋាន​តែម្តង ។ បច្ចុប្បន្ន កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya