ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ ពីរ​នាក់ ចូល​បន្ទប់​ផ្ទះជួល បន្លំ​លួច កុំព្យូទ័រ និង​ទូរស័ព្ទ មិនបាន​សម្រេច

ជនសង្ស័យ ពីរ​នាក់ ចូល​បន្ទប់​ផ្ទះជួល បន្លំ​លួច កុំព្យូទ័រ និង​ទូរស័ព្ទ មិនបាន​សម្រេច

ភ្នំពេញ​៖ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨​និង​០៥​នាទី ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល​លេខ ២៣៨ ក្រុមទី​១៤ ផ្លូវ​ចូល​សាលា​កសិកម្ម​ចំការ​ដូង ស្ថិតក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ត្រូវបាន​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ បំពាក់​ខ្នោះដៃ​ជូន ដោយសារ​ពួកគេ​ទាំងពីរ​នាក់ បន្លំ​ចូល បន្ទប់​ផ្ទះជួល របស់​​និស្សិត កសិកម្ម​ចំការ​ដូង ស្នាក់នៅ លួច​យក​កុំព្យូទ័រ​០២​គ្រឿង និង​ទូរស័ព្ទ​០១​គ្រឿង តែ​មិនបាន​សម្រេច​។​

មន្ត្រីនគរបាល ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់ ទី​១ ឈ្មោះ ជា អឿន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខ របរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទះជួល​ភូមិ​ទួល​ល្វែង សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​រំដេញ ឃុំ ឈើទាល ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង និង​ទី ២ ឈ្មោះ ជា បឿន ភេទ ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់នៅ ផ្ទះជួល​ជាមួយគ្នា និង​មាន​ស្រុកកំណើត​នៅ ភូមិ​ចំបក់ ឃុំ​ឈើទាល ស្រុក​​ស្វាយជ្រុំ ខេត្តស្វាយរៀង ដកហូត​បាន​កុំព្យូទ័រ (Laptop) ០២​គ្រឿង និង​ទូរស័ព្ទដៃ ០១​គ្រឿង របស់​ជនរងគ្រោះ ព្រមទាំង​ម៉ូតូ​០១​គ្រឿង ម៉ាក ស្កុប​ពី ពណ៌​ក្រហម ស៊េរី ២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-9181 និង​ទួ​ណឺ​វី​ស ០១ ជា​របស់​ក្រុម​ជនសង្ស័យ​។ ដោយឡែក​ជនរងគ្រោះ​ទី​១ ឈ្មោះ គឹម តុលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​​បន្ទប់ ផ្ទះ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ ដំណាក់​អំពិល ឃុំ​ដំណាក់ អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​២ ឈ្មោះ ឌួង សំអុល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់នៅ​បន្ទប់​ផ្ទះ កន្លែងកើតហេតុ​ជាមួយគ្នា និង​មាន​ស្រុកកំណើត នៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​លោក​អនុសេនីយ៍ទោ លត់ ឃីម នាយប៉ុស្តិ៍ នគរបាល​រដ្ឋ​បាលដ​ង្កោ ប្រាប់​ឲ្យ​ដឹងថា ដោយ​​ទទួលបាន ការបញ្ជា​ពី​លោក​វរសេនីយទោ យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ ដង្កោ​ឲ្យ​ចុះ​ល្បាត នៅក្នុង​មូលដ្ឋាន​គ្រប់ពេលវេលា ដើម្បី​ទប់​ស្កាក់​ឲ្យ​បាន​រាល់ បទល្មើស​ផ្សេងៗ កុំ​ឲ្យ​កើតមានឡើង នៅក្នុង​អំឡុង​យុទ្ធនាការ នៃ​ការឃោសនា​រក​សំឡេងឆ្នោត ដូច្នេះ​ជា​រឿងៗ លោក​តែង តែ​ដឹកនាំ​កងកម្លាំង របស់លោក​ទាំងអស់ ចេញ​ល្បាត​ទាំង​យប់ ទាំង​ថ្ងៃ ការពារ​ឲ្យ​បាន​រាល់​បទល្មើស​នានា កុំ​ឲ្យ​មាន លុះ​នៅ ព្រឹក​ថ្ងៃទី​១៣ ខែ​កក្កដា នេះ កម្លាំង​របស់លោក បាន​ចុះ​ល្បាត​នៅក្នុង​ភូមិ​ខ្វា ស្រាប់តែ​នៅវេលា​ម៉ោង ៨​និង​០៥ ប្រជាពលរដ្ឋ ក្នុងភូមិ​បាន​ស្រែកថា ចោរៗ ភ្លាមៗ​នោះ កម្លាំង​របស់លោក ក៏បាន​ចុះ​ទៅ​ឡោមព័ទ្ធ ចាប់បាន​ជនសង្ស័យ ទាំងពីរ​នាក់ តែម្តង បន្ទាប់ពី​ជនសង្ស័យ ទាំងពីរ​នាក់​នេះ ជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ក្រហម ស៊េរី ២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-9181 មក ធ្វើ​សកម្មភាព បន្លំ​ចូល​បន្ទប់​ផ្ទះ លួច​យក​កុំព្យូទ័រ ០២​គ្រឿង និង​ទូរស័ព្ទដៃ ០១​គ្រឿង ពី​និស្សិត​ខាងលើ​។​

​លោកនាយ​ប៉ុស្តិ៍ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា ក្រោយពី​ឃាត់​បាន​សមត្ថកិច្ច បាន​នាំ​ជនសង្ស័យ ទាំងពីរ​នាក់​ខាងលើ រួម​នឹង​វត្ថុតាង ធ្វើការ​សាកសួរ​បន្តទៀត នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី ភ្នំពេញ ផ្តន្ទាទោស​តាមច្បាប់​៕ ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya