ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ស្លាប់​២នាក់​​ដោយ​សា សុរាៗ​ផឹក​ច្រើន​កាលណា ភ្លេច​អស់​ស្មារតី កើតក្តី​ម៉​ង់​សៅ​

ស្លាប់​២នាក់​​ដោយ​សា សុរាៗ​ផឹក​ច្រើន​កាលណា ភ្លេច​អស់​ស្មារតី កើតក្តី​ម៉​ង់​សៅ​

​ពោធិ៍សាត់ ៖ មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ស្លាប់​បន្តបន្ទាប់​គ្នា​ក្នុង​ថ្ងៃទី​១៨ និង​ទី​១៩ ខែមីនា ឆ្នាំ​២០១៤ ដែល​ករណី​ទីមួយ ស្លាប់​ដោយ​ធ្លាក់​ពីលើផ្ទះ ករណី​ទី​ពីរ ចង​.​ក​សម្លាប់ខ្លួន​។ មូលហេតុ​ចំបង​នៃ​ការស្លាប់​បន្តបន្ទាប់​គ្នា​នេះ​គឺ​ផ្ដើមចេញពី​ជាតិ​សុរា​ផ្ទុក​នៅក្នុង​ខ្លួន​លើស​កំណត់​។​
​លោក នុង សម្បត្តិ ផ្នែក​ព្រហ្មទណ្ឌ​នគរបាល ស្រុក​ភ្នំក្រវាញ​ទទួលបន្ទុក​កិច្ចការ​នេះ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៤​នោះ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ផា ហង់ អាយុ​៥៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​វាលវង់ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​នៅ​ថ្ងៃ​ខាងលើ​ស្ត្រី​នោះ​ផឹក​អស់​ច្រើន​រហូត​លែង​ដឹង​អ្វី​ក៏បាន​ឡើង លើផ្ទះ​ខ្លួន​ឯ​ដែលមាន​កម្ពស់​ជិត​៤​ម៉ែត្រ​។ ពេល​ឡើងដល់​លើផ្ទះ​ត្រង់​មាត់ទ្វារ​ក៏​ចាប់ផ្ដើម​ជេរ​ម្រា​យ​ប្ដី​កំពុង ដេក​ស្រាប់តែ​របូតដៃ​ធ្លាក់​បោក​ក្បាល​នឹង​ជណ្ដើរ​ខាងក្រោម​ដែល​ចាក់​ថ្ម បណ្ដាល​ឲ្យ​របួសធ្ងន់​បែកក្បាល​ខាងក្រោយ​។ ពេល​ប្ដី​ស្ទុះ​មកជួយ​គ្រា​បី​ដាក់​លើផ្ទះ​ស្ត្រី​នោះ​ក៏​ដាច់ខ្យល់ ស្លាប់​តែម្ដង​។
​បើតាម​សម្តី​របស់​ប្តី​ជនរងគ្រោះ​បានអោយដឹងថា ប្រពន្ធ​គាត់​ស្រវឹង​រាល់ថ្ងៃ ហើយ​នេះ​ជា​លើកចុងក្រោយ​ហើយ​ដែល​ធ្លាក់​ពីលើផ្ទះ បន្ទាប់ពី​ស្រវឹង​ធ្លាក់​ពីលើផ្ទះ​ចំនួន​បី​ដង​រួចមក​។​
​ដោយឡែក​មួយ​ករណី​ទៀត​មន្ត្រីរដ្ឋបាល​ប៉ុស្ដិ៍នគរបាល​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ បុរស​ម្នាក់​ឈ្មោះ អេង មករា (​ហៅ​ចុក​) អាយុ​២០ ឆ្នាំ​រស់នៅ ភូមិ​របង​រមាស ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ផឹកស្រា​ស្រវឹង​រហូត​ឡប់សតិ​ក៏​ឡើង​ចង​.​ក សម្លាប់​ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់​អាណោចអាធ័ម​ជាទីបំផុត​។ ផ្នែក​បច្ចេកទេស​ជំនាញ​នគរបាល និង​គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា ការស្លាប់​ទាំងពីរ​ករណីនេះ​គឺ​សុទ្ធតែ​ផ្ដើមចេញពី​ការផឹក​ស្រា ហួសកំណត់​ទាំងអស់​ទើប​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ឡប់សតិ​លែង​ដឹងអី ក៏​ធ្លា​ក់លើ​ពីលើផ្ទះ និង ម្នាក់ទៀត​ចង​.​ក​សម្លាប់ខ្លួន​នេះ​។​
​ដូច្នេះ​សូម​បងប្អូន​ដែល​ចូលចិត្ត​ពិសារ​ស្រា សូម​ពិសារ​អោយមាន​កំណត់ និង​មានការ​ទទួលខុសត្រូវ ត្រឹម​មួយ​ឆ្ងាញ់​បាយ​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya