ភ្នំពេញ ៖ករណីទី១ ជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពបាញ់គំរាមចំនួន២គ្រាប់ទៅ លើជនរងគ្រោះ២ នាក់ប្តីប្រពន្ធកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ បណ្តោយផ្លូវបេតុង ភូមិ ភ្នាត់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ករណីទី២ រយៈពេលត្រឹមតែ១០នាទីប៉ុណ្ណោះសកម្មភាពប្លន់បាញ់ប្រហារមួយទៀតបាន កើតឡើង នៅ វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នៅផ្លូវកែងក្រុមទី៣ ភូមិទ្រា១ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ បណ្តាលឲ្យបុរសម្នាក់រងរបួសចំចង្កេះខាងឆ្វេងមួយគ្រាប់ យកម៉ូតូស៊េរីឆ្នាំ ២០១៤ មួយគ្រឿងជិះគេចដោយសុវត្ថិភាព ។
ក្នុងករណីនេះជនរងគ្រោះទាំង២ នាក់ប្តីប្រពន្ធមិនមានរងរបួសទេ គ្រាន់តែត្រូវក្រុមចោរបាញ់គំរាម ចំនួន២គ្រាប់ ប៉ុនប៉ងយកម៉ូតូតែយកមិនបាន ហើយជនសង្ស័យបានយកទូរស័ព្ទម៉ាកសាំស៊ុង និងខ្សែ កមួយខ្សែរបស់ស្ត្រីជាប្រពន្ធ តែជាខ្សែកកាឡៃ ។
មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ប្តីពន្ធមាន ឈ្មោះ សយ សាឡែន អាយុ២៣ឆ្នាំ មានទីលំនៅជិតកន្លែងកើតហេតុ បានជិះម៉ូតូជាមួយប្តីម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ឡើងតែម២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CG-7863 បើកក្នុងទិស ដៅចុះពីស្ពានដែកមុខពេទ្យរុស្ស៊ី ទៅតាមផ្លូវបេតុង ។ ពេលទៅដល់កន្លែងស្ងាត់ក៏មានជនសង្ស័យ ម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ មិនស្គាល់ស្លាកលេខបានទៅកៀរជនរងគ្រោះឲ្យ ឈប់ ។ ពេលឃើញសភាពការណ៍មិនស្រួលបុរសជាប្តីជាដែលឌុបប្រពន្ធបានកាច់សោ ម៉ូតូហើយបោះ កូនសោចោល គ្រានោះជនសង្ស័យម្នាក់បានកាំភ្លើងភ្ជង់សួររកកូនសោម៉ូតូ ហើយត្រូវម្ចាស់ម៉ូតូប្រាប់ថា ជ្រុះបាត់ហើយ ហើយជនសង្ស័យបានយកទូរស័ព្ទដៃនិងខ្សែកពីប្រពន្ធហើយបាញ់គំរាម ចំនួន២គ្រាប់រួចគេចខ្លួនបាត់តែម្តង ។
ជនរងគ្រោះមានឈ្មោះ មី លីសាឡន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាកម្មករ មានស្រុកកំណើតនៅ ផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ម៉ូតូដែលចោរប្លន់បាញ់ប្រហារហើយជិះគេចដោយសុវត្ថិ ភាពម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CG-1264 ។
ករណីប្លន់លើកទី២នេះជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ ម៉ាកស្គូពីពណ៌ស មិនស្គាល់ស្លាកលេខ បានមកកៀរជនរងគ្រោះឲ្យឈប់ រួចធ្វើសកម្មភាពដកកាំភ្លើង បាញ់សំដៅជនរងគ្រោះតែម្តងចំចង្កេះខាងឆ្វេងមួយគ្រាប់ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត ហើយជនសង្ស័យបានយកម៉ូតូជិះគេចដោយសុវត្ថិភាព ៕ ពៅ
ពៅ
» ព័ត៌មានជាតិ » បាញ់ប្លន់២ករណី នៅស្ទឹងមានជ័យ