ភ្នំពេញ៖ បើគិតត្រឹមថ្ងៃទី១៩ខែមីនា នេះថា រយៈពេល៣ថ្ងៃហើយ ដែលរោងចក្រវីនស្តា គ្មានដំណើរការ ដោយសារកម្មករផ្ទុះបាតុកម្មទាមទាលក្ខណ្ឌការងារចំនួន៥ ចំនុច ដែលរួមមានដូចជា សុំអោយរោងចក្រផ្តល់ ប្រាក់ធ្វើដំនើរចំនួន ១៥ដុល្លាក្នុងមួយខែ ប្រាក់អាហារថ្ងៃត្រង់១៥ដុល្លាក្នុងមួយខែ ប្រាក់រង្វាន់ ១៥ដុល្លាក្នុងមួយខែ ព្រមទាំងអនុវត្តការថែមម៉ោងតាមការស្មគ្រ័ចិត្តរបស់កម្មករជាដើម។
មិនទាន់មានដំណោះស្រាយណាសំរេចបាននៅឡើយទេ ក្រោយកិច្ចចរចាររវាងតំណាងកម្មករ និង រោងចក្រកាលពីថ្ងៃអង្គារទី១៨ មីណា ម្សិលម៉ីញ។ លោក ថន ថុល អោយដឹងថា នៅព្រឹកស្អែកទី ២០ មីនានេះ នឹងមានការជួបប្រជុំចចារជាថ្មីទៀត រវាង មន្ទីរការងារ តំណាងកម្មករ និង តំណាងរោងចក្រ។ លោកបានបញ្ជាក់ទៀត ថា បើគ្មានដំណោះស្រាយទេនោះ ការតវ៉ានឹងបន្តរជារៀងរហូត។
មកទល់ពេលនេះ កម្មកររាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នាតវ៉ាបិទផ្លូវជាតិ លេខ៣នៅមុខរោងចក្រវីនស្តាកាលពីព្រឹកម៉ិញ បានរំសាយហើយ ប៉ុន្តែនឹងលើកគ្នាត្រលប់មកបន្តរតវ៉ាវិញទៀតនាព្រឹកថ្ងៃទី២០ មីនាស្អែក ដើម្បីជំរុញអោយមានដំណោះស្រាយឆាប់រហស័។ នេះបើតាមតំណាងសហជីព៕ ពៅ