កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបាន នគរបាលឃាត់ខ្លួន និងម្នាក់ទៀតរត់គេចខ្លួនរួច ពេលធ្វើសកម្មភាព កាច់សោរ កម៉ូតូ បានហើយជិះគេចខ្លួននោះ ត្រូវម្ចាស់ម៉ូតូឃើញក៏ស្រែកថា ចោរៗធ្វើឲ្យជនសង្ស័យ ភ័យស្លន់ស្លោរត់យកតែរៀងខ្លួន ប៉ុន្តែដោយសារតែជនសង្ស័យម្នាក់ រត់ឡើងម៉ូតូមិនទាន់ ក៏ត្រូវនគរបាល ឃាត់ខ្លួនបានតែម្តងទៅ ។ ហេតុការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង១៤ និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ មាន ជ្រុន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើ មុខរបរកសិករ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាក់លេខភ្នំពេញ 1AV-0740
រីឯជនសង្ស័យវិញមានគ្នា២នាក់ ទី១ឈ្មោះ ឈ្មោះទិត ប៊ុយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នារ ឃុំក្រាំងឆ្នង់ ស្រុកបាទីខេត្តតាកែវ និង ទី២ឈ្មោះ ហន ភេទប្រុស អាយុជាង៣០ឆ្នាំ នៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូទៅទុកចោល នៅកន្លែងកើតហេតុ ដោយចាក់សោរក ត្រឹមត្រូវ នៅក្បាលដីចំការរបស់ឈ្មោះ ច្រាយ តាំងសេង ខាងត្បូងព្រែកតាឯក ទៅជួយ ដកសណ្តែកដី អោយកូនបន្តិចក្រោយមកជនសង្ស័យបានជិះម៉ូតូមួយគ្រឿងឌុបគ្នា ពីភ្នំពេញទៅដល់ដោយ ឃើញសភាពស្ងាត់ ជាឱកាសល្អជនសង្ស័យម្នាក់បានដើរ កាច់សោរកម៉ូតូ រួចហើយជិះម៉ូតូឆ្លងព្រែកមក ផ្លូវលំខាងជើងសំដៅទៅផ្លូវជាតិលេខ១១០ ពេលនោះ ជនរងគ្រោះក៏បានឃើញម៉ូតូស្គាល់ថា ជារបស់ខ្លួន ក៏ស្រែកថាចោរៗ អោយអ្នកជិតខាងជួយដេញចាប់ ពេលនោះប្រជាពលរដ្ឋនៅ ដែលជាអ្នកធ្វើចំការក៏បាននាំគ្នា ចេញមកជួយដេញចាប់ ធ្វើឲ្យជនសង្ស័យកំពុងតែជិះម៉ូតូ ជនរងគ្រោះភ័យស្លន់ស្លោទុកម៉ូតូជនរងគ្រោះចោល រួចហើយរត់ឡើង ជិះម៉ូតូរបស់បក្ខពួកគេ ប៉ុន្តែដោយរត់ឡើងជិះមិនទាន់ ក៏ត្រូវនគរបាលចាប់ខ្លួនបានតែម្តងទៅ រីឯបក្ខពួករបស់គេជិះម៉ូតូរត់គេចខ្លួនបាត់
ក្រោយមកនគរបាលនាំខ្លួនជនសង្ស័យយកមកសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជា បានធ្វើសកម្មភាពកាច់សោរកម៉ូតូជនរងគ្រោះពិតប្រាកដមែន ៕
» ព័ត៌មានជាតិ » លួចម៉ូតូបានសម្រេចជិះគេចខ្លួន ម្ចាស់ឃើញស្គាល់ស្រែកចោរៗត្រូវចាប់បាន