ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញបានបញ្ចូនស្ដ្រីមេតុងទីនដ៏ធំ មួយនៅផ្សារដេប៉ូខណៈដែលមេតុងទីនរូប នេះបានឆបោកលុយពីកូនតុងទីនចំនួន៤៩.០០០ដុល្លារអាមេរិកហើយ ព្យាយាមរត់គេចពីកូនតុងទីនជាសមាជិកជាច្រើននាក់បន្ទាប់ពីពីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្សារដេប៉ូ ខណ្ឌ ទួលគោកកម្លាំងកងរាជអាវុធហត្ថរាជ ធានីភ្នំពេញបានឃាត់ខ្លួនស្ដ្រីមេតុងទីនម្នាក់តាមដីការបញ្ជាឱ្យ ចូលខ្លួនរបស់ លោក ហៀង សុភ័ក្ដ្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញដោយ ចោទប្រកាន់ពីបទឆបោកក្នុងទឹកប្រាក់ ជាង៤ម៉ឺនដុល្លារ ខណៈជនរងគ្រោះជា ច្រើននាក់ ដែលជាកូនតុងទីនធ្វើការ ប្ដឹងផ្ដល់នោះ ។
ស្ដ្រី សង្ស័យដែលត្រូវកម្លាំងកងរាជ អាវុធរាជធានីឃាត់ខ្លួនឈ្មោះ គង់ សុភ័ក្ដ្រ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន នៅក្រុមទី១៥ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។ រីឯដើមបណ្ដឹង ឈ្មោះ អ៊ាង លឹមប៉ោ តំណាងឱ្យភាគីរងគ្រោះដែលជា កូនតុងទីន ប្ដឹងមេតុងទីន ពីករណីឆបោក ក្នុងទឹកប្រាក់៤៩០០០ដុល្លារកាលពីប៉ុន្មានខែកន្លងមកនេះ ។
ពាក់ព័ន្ធ នឹងករណីខាងលើនេះ មន្ដ្រីកងរាជអាវុធហត្ថរាជធានីបានសំណូម ពរដល់ប្រជាពលរដ្ឋគួរមានការប្រុង ប្រយ័ត្នចំពោះការលេងតុងទីនដែលមានតម្លៃទឹកប្រាក់រាប់សិបម៉ឺន ដុល្លារ ពិសេសនៅរាជធានីភ្នំពេញតែម្ដង ៕ ពៅ