ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » រស់នៅ​ជាមួយ​សង្សារ បោះបង់​ក្រុមគ្រួសារ​និង​ការសិក្សា ​

រស់នៅ​ជាមួយ​សង្សារ បោះបង់​ក្រុមគ្រួសារ​និង​ការសិក្សា ​

កណ្ដាល ៖ រឿងរ៉ាវ​នេះ​លោក​បានទទួល​ពាក្យបណ្ដឹង​ពី​ឪពុកម្ដាយ​ខាង​ស្រី ប៉ុន្ដែ​ក្រោយពី​ពិនិត្យ មើលឃើញថា ពួកគេ​ទាំង​២​នាក់​ដល់ អាយុ​គ្រប់ការ​និង​បាន​ស្រា​លាញ់​គ្នា​យ៉ាង​ប្ដូរផ្ដាច់​ដោយ​ពុំមាន​នរណា បង្ខំ​នរណា ទើប​ថ្នាក់លើ​ពុំ​អនុញ្ញាត​ឱ្យកម្លាំង​ជំនាញ​ក្រុង​តាខ្មៅ​ឃាត់ខ្លួន យុវជន​ជា​គូស្នេហ៍ នោះទេ​ពោលគឺ​សមត្ថកិច្ច​នគរបាល​បានត្រឹមតែ​អប់រំ​ណែនាំ​ពួកគេ​ទាំង​២ ប៉ុណ្ណោះ ។​
​នារី​វ័យ​១៩​ឆ្នាំ​ម្នា​ក់បាន​បោះបង់ចោល​ការសិក្សា​និង​សាច់ញាតិ​បងប្អូន ឪពុកម្ដាយ​ទៅ​រួមរស់​ជា មួយ​ប្រុស​ស្នេហ៍​នៅក្នុង​បន្ទប់​ជួល​រហូត​ធ្វើឱ្យ​ឪពុកម្ដាយ​តាម​ទាន់ ក៏​ឃាត់ខ្លួន នាំយក​ទៅកាន់​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ​ដើម្បីឱ្យ​សមត្ថកិច្ច​មាន​វិធានការ​ទៅតាម​ច្បាប់ ។ ជីវិត​ស្នេហា​របស់​ពួកគេ​ត្រូវបាន​រារាំង​ជា​បន្ដ​បន្ទាប់ពី​សំណាក់​ឪពុក ម្ដាយ​ខាង ស្រី​ដោយសារតែ​មិន​ចង់ឱ្យ​កូនស្រី​យកប្ដី​មានការ​ងារ​ជា​កម្មករ​លក់​នំប៉័ង  ដែល មាន​ប្រាក់ខែ​ត្រឹម​៣០​ម៉ឺន​រៀល​ក្នុង​មួយ ខែ ។ ម្យ៉ាងវិញទៀត​ឪពុកម្ដាយ​ខាង​ស្រី បាន​ចោទថា​យុវជន​នេះ​ជា​មនុ​ស្សញៀន​ថ្នាំ​ទៀតផង ។​
​យ៉ាងណា​ក៏ ដោយ​គូស្នេហ៍​វ័យក្មេង ដែល​តួ​ប្រុស​មាន​អាយុ​២០​ឆ្នាំ មានស្រុក កំណើត នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ដ កណ្ដាល​កើត​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ ហើយ​មក​ធ្វើជា​កម្មករ​លក់​នំប៉័ង​ជួល​ផ្ទះ​ស្នាក់នៅ​មួយកន្លែង​ម្ដុំ​បឹង ត្របែក រាជ ធានី​ភ្នំពេញ រីឯ​តួ​ស្រី​ជា​កូនអ្នកមាន​មុខ មាន​មាត់ និង​ជីវភាព​ធូរធារ​សមរម្យ នៅ​ក្រុង​តាខ្មៅ​ខេត្ដ​កណ្ដាល​បាន​ឱប​គ្នា ស្រក់​ទឹកភ្នែក​នៅ​ចំពោះមុខ​មន្ដ្រីនគរបាល ក្រោយពី​ឪពុកម្ដាយ​ខាង​ស្រី​បាន​ស្វែង រកឃើញ​ពួកគេ​ហើយ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន ។​
ដើមចម​ដែល​ធ្វើ​គូស្នេហ៍​វ័យក្មេង តួ​ប្រុស​ឈ្មោះ​អ៊ី ណាក់​និង​តួ​ស្រី ឈ្មោះ មរកត​មុខរបរ​ជា​សិស្ស​បាន​ស្គាល់គ្នា​តាមរយៈ​ច្រឡំ​លេខ​ទូរស័ព្ទ​តាំងពី ឆ្នាំ​២០១២ បន្ទាប់មក​ពួកគេ​ក៏បាន​ទាក់ទង​គ្នា​ជា ញឹកញាប់​រហូត​ក្លាយជា​ស្នេហា​ស្អិតល្មួត​ធ្វើឱ្យ​រូបនាង​ដាច់​ចិ​ត្ដ​ឈប់ រៀនសូត្រ​និង​រត់​ចេញពី​គ្រួសារ​ចោល​ឪពុកម្ដាយ​បងប្អូន​ទៅ​រស់នៅ​ជាមួយ​តួ ប្រុស​ក្នុង​បន្ទប់​ជួល ។​
​ការរស់នៅ របស់​ពួកគេ​ក្នុង​បន្ទប់​ជួល​មួយ​ដ៏​តូច​ហើយ​តួ​ប្រុស​ទទួលបាន​ប្រាក់ ខែ​៣០​ម៉ឺន​រៀល​នោះ​កាន់តែ​ធ្វើឱ្យ​ជីវភាព​និង​ការរស់នៅ​របស់​ពួកគេ​ទាំង ២​នាក់ យ៉ាប់​ទៅៗ​ទើប​នារី​ជា​សង្សារ​បានសម្រេច​ចិ​ត្ដទៅ​បម្រើ​ការងារ​ជា​អ្នក ចាប់​ទឹកកក នៅក្នុង​ហាង​ខារ៉ាអូខេ​មួយ​ដោយ​ទទួល បាន​ប្រាក់ខែ​១០០​ដុល្លារ​ដើម្បី​យកមក ចាយវាយ​ទប់​ជីវភាព​របស់​ពួកគេ​ទាំង​២​នាក់ ៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya