ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ដង្ហែ​ពាក្យបណ្តឹង​​ជូន​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​ដីធ្លី​ ​

ពលរដ្ឋ​ដង្ហែ​ពាក្យបណ្តឹង​​ជូន​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​ដីធ្លី​ ​

បន្ទាយមានជ័យ​៖ តំណាង​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ស្រុក ក្រុង​ទូទាំង​ខេត្តបន្ទាយមានជ័យ​ចំនួន​៤៥​នាក់​តំណាងឱ្យ​ប្រជាពលរដ្ឋ​ចំនួន​២.៤៤១​គ្រួសារ​ដែល​ពួកគាត់ មាន​បញ្ហា​ទំនាស់​ដីធ្លី ជាមួយ​ក្រុម​ឈ្មួញ​ខិលខូច នាពេល​កន្លងមក បាននាំគ្នា ដង្ហែ​ក្បួន ឆ្ពោះ​មក​សាលាខេត្ត ដើម្បី​សុំឱ្យ​លោក ចៅហ្វាយខេត្ត បន្ទាយមានជ័យ ជួយ​ដោះស្រាយ​បញ្ហា​ដល់​ពួកគាត់​ផង​។​
​ការ​ដង្ហែ​ក្បួន​ខាងលើនេះ មិន​ត្រូវបាន​រារាំង​និង​រំខាន ពី​សំណាក់​សមត្ថកិច្ច​ឡើយ ដោយ​ក្រុម​ប្រជាពលរដ្ឋ មាន​សរសេរ​ពាក្យស្លោក និង​បដា ដោយ​ដើរ​ជា​ក្បួន ដង្ហែ​ពាក្យបណ្តឹង​ចំនួន​២០​ពាក្យបណ្តឹង ករណី​ទំនាស់​ដីធ្លី ជូន​លោក​អភិបាលខេត្ត​។​
​បន្ទាប់ពី​ក្បួន​ដង្ហែ​មកដល់​មុខ​សាលា ខេត្តបន្ទាយមានជ័យ ក្រុម​តំណាង​ប្រជាពលរដ្ឋ ៤៥​នាក់​ត្រូវ​អាជ្ញាធរខេត្ត​អនុញ្ញាត​ឱ្យចូល ក្នុង​សាលប្រជុំ​ដើម្បី​ជួប​ជាមួយ​លោក​អភិបាលខេត្ត ដើម្បី​ធ្វើការ​ចរចា​និង​ដោះស្រាយ គ្នា​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​ល​ទ្ឋ​ផល​យ៉ាងណា គេ​ពុំទាន់​ដឹង​នៅឡើយ​ទេ​៕ ដោយ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya