ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះជនរងគ្រោះ លេខ៧៩ ផ្លូវបេតុង ក្នុងភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មនុស្សប្រុសស្រី៥នាក់ស្មើនឹងមួយគ្រួសារបានប្រើអំពើហិង្សាទៅ លើស្ដ្រីម្នាក់បណ្ដាលឱ្យរងរបួស និងបាត់ បង់ចិញ្ចៀនពេជ្រ១វង់ ត្រូវបាននគរបាល កោះហៅទៅសាកសួរនៅនគរបាលប៉ុស្ដិ៍ ចោមចៅ ប៉ុន្ដែក្រុមគ្រួសារមួយនេះ ចចេសមិនព្រមទៅដោះស្រាយគ្នាតាម ផ្លូវនោះឡើយ គឺនៅសុខចិត្ដនៅប្រឈម មុខជាមួយជនរងគ្រោះក្នុងផ្ទះកើតហេតុ។
ស្ដ្រីរងត្រូវ បានគេស្គាល់ឈ្មោះ ទាំង គុយទៀង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសត់ មានប្ដីឈ្មោះ តាំង គឹមម៉េង អាយុ៤៩ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ជិតផ្ទះជនសង្ស័យ ។
មុនពេលកើតហេតុ គេឃើញក្រុមគ្រួសារបង្កមានគ្នាប្រមាណ៥នាក់ បានទៅសួរនាំស្ដ្រីរងគ្រោះដល់ផ្ទះ ដោយ ចោទថាជនរងគ្រោះបាននិយាយដើមកូនស្រីរបស់គេ ។ ប៉ុន្ដែជនរងគ្រោះមិន បដិសេធថាមិនបាននិយាយដៀមដាម អ្វីប៉ះពាល់ដល់កូនស្រីរបស់គេទេ ។ ដោយ ភាគីក្រុមជនបង្កមិនជឿ ហើយបានជជែក ឈ្លោះជេរបញ្ចោរគ្នាតឹងសរសៃករៀងៗ ខ្លួន រហូតក្រុមជនបង្កទ្រាំមិនបានក៏ព្រួត គ្នាវាយទៅលើជនរងគ្រោះដែលមានតែ ម្នាក់ឯងរហូតបណ្ដាលឱ្យហើមមុខ ហើមមាត់ ដៃជើង ។
មុនកើតមានករណីខាងលើ រូបគាត់ នៅផ្ទះមិនដឹងរឿងអ្វីទាំងអស់ ស្រាប់តែ ក្រុមជនបង្កមានគ្នា៥នាក់មកផ្ទះរបស់ គាត់ជោរបញ្ចោរ ដោយចោទប្រកាន់ថា រូបគាត់បាននិយាយដើមកូនស្រីរបស់គេ ។ ពេលនោះគាត់ក៏បានឈ្លោះប្រកែកតបត វិញ រហូតធ្វើឱ្យក្រុមជនបង្កព្រួតគ្នាវាយ ទាត់ធាក់មកលើខ្លួនតែម្ដង ក្នុងនោះធ្វើ ឱ្យគាត់បាត់ចិញ្ចើមពេជ្រមួយវង់ ៕ ពៅ