ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ផ្ទុះ​រឿង​ពុករលួយ​នៅ​មន្ទីរអប់រំ​ខេត្តកំពង់ធំ ឃុបឃិត​គ្នា​លេប​ប្រាក់​បោះជំរំ​យុវជន​ឆ្នាំ​២០១៤

ផ្ទុះ​រឿង​ពុករលួយ​នៅ​មន្ទីរអប់រំ​ខេត្តកំពង់ធំ ឃុបឃិត​គ្នា​លេប​ប្រាក់​បោះជំរំ​យុវជន​ឆ្នាំ​២០១៤

​    ​ខេត្តកំពង់ធំ​៖​រឿងអាស្រូវ​ពុករលួយ​ថ្មី​មួយ​របស់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ធំ​ទើបតែ​បាន​ផ្ទុះ​ចេញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​គឺ​គេ​បាន​ឃុបឃិត​គ្នា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ចែកគ្នា​លេប​ត្របាក់​ស៊ីប្រាក់​សំរាប់​បោះជំរំ​យុវជន កាលពី​ខែមករា​ដើមឆ្នាំ​២០១៤​ទឹកប្រាក់​សរុប​ជាង ១៩៩​លាន​រៀល ប៉ុន្តែ​ប្រាក់​ទាំងនោះ​ត្រូវបាន​គេ​ចែកគ្នា​លេប​ត្របាក់​អស់​ប្រមាណ​ពី​៦៥​ទៅ​៧០​ភាគ រយ ហើយ​ទឹកប្រាក់​ដែល​នៅសល់​ទើប​គេ​យកទៅ​ចំណាយ​ក្នុង​កម្មវិធី​នោះ​។​
​    ​តាម​មន្ត្រី​មន្ទីរអប់រំ​ម្នាក់​បាន​ឲ្យ​ដឹងថា​សំរាប់​កម្មវិធី​បោះជំរុំ​យុវជន​កាលពី​ខែមករា​ដើមឆ្នាំ​២០១៤​កម្មវិធី​មាន​កញ្ចប់​ថវិកា សំរាប់​ចំណាយ​មាន​ទឹកប្រាក់​សរុប​ជា​១៩៩​លាន​រៀល ប៉ុន្តែ​ប្រាក់​១២០​ទៅ ១៣០​លាន​រៀល​ត្រូវបាន​ថ្នាក់ដឹកនាំ​និង​មន្ត្រី​សំខាន់ៗ នៅក្នុង​មន្ទីរអប់រំ​ខេត្តកំពង់ធំ​បាន​យក​ខ្ទង់​ប្រាក់ នេះ​មក​ចែកគ្នា​ហើយ​ទឹកប្រាក់​ដែល​សេសសល់​ទើប​គេ​យកទៅ​ចំណាយ​រួច​បំប៉ោង​តួលេខ​ដើម្បី​ប​ង្រ​ប់​ចំនួន​ចំណាយ​។​ចំពោះ​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​កម្មវិធី​បោះជំរំ​យុវជន​នោះ​គឺ​លោក​អតីត​ប្រធាន​មន្ទីរ កឹម វិសុទ្ធ ដែល​ទើបតែ​ចូលនិវត្តន៍​ថ្មីៗ​នេះ​។​ក្រៅពីនោះ​មាន​លោក​អនុប្រធាន​មន្ទីរ ទទួលបន្ទុក​យុវជន​កីឡា​និង​មធ្យមសិក្សា ជូ វុន​ធី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​បណ្តោះអាសន្ន​មន្ទីរអប់រំ និង​លោក​ប្រធានការិយាល័យ​គណនេយ្យ​ឈ្មោះ​ហួ សារិន រួម​និង​លោក​ប្រធានការិយាល័យ​យុវជន ឈ្មោះ​កែវ ផល ទៀតផង​។​
​    ​តាម​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ថាបើ​និយាយ​អំពី​រឿង​អំពើពុករលួយ​នៅក្នុង​មន្ទីរអប់រំ​ខេត្តកំពង់ធំ​គឺមាន​ច្រើន​ករណី ប៉ុន្តែ​រឿង​ជាច្រើន​ត្រូវបាន​គេ​លាក់កំបាំង​ស្ងាត់​គ្មាន​នរណា​ដឹង​រហូតដល់ លោក​កឹម វិសុទ្ធ ធ្វើជា​ប្រធាន​មន្ទីរ​បាន​រហូតមក​ទើបតែ​បាន​ចូលនិវត្តន៍​ថ្មីៗ​នេះ​។​ជាមួយគ្នា​នោះ ដែរ​គ្រាបពូជ​ពុករលួយ​របស់លោក​កឹម វិសុទ្ធ ក៏​នៅតែ​ដុះដាល​ដល់​សព្វថ្ងៃ​។​ករណី​អំពើ​ពុក រលួយ​នេះ​ទោះបី លោក​កឹម វិសុទ្ធ បាន​ចូលនិវត្តន៍​មែន ប៉ុន្តែ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រួម​និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើក​ការស៊ើបអង្កេត​សំណុំរឿង​ពុករលួយ​នៅក្នុង​មន្ទីរអប់រំ​ខេត្តកំពង់ធំ​។ ព្រោះថា​ករណី​ពុករលួយ​នេះ​គឺ​មិនអាច​ធ្វើឡើង​ដោយ លោក​កឹម វិសុទ្ធ តែ​ម្នាក់​បានទេ​ចាំបាច់​ត្រូវ តែមាន​ការចូលរួម​ពី លោក​ជូ វុន​ធី អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​និង​លោក​ប្រធានការិយាល័យ គណនេយ្យ ហួ សារិន ទើប​ធ្វើទៅបាន​។​ហើយ​ដើម្បី​ការប្រមាន​ដល់​មន្ត្រី​ដែលមាន​អាយុ​ជិត​ដល់​ចូល និវត្តន៍​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើពុករលួយ​តទៅទៀត​នោះ​គួរតែ​មានការ​បើ​ការស៊ើបអង្កេត​លក្ខណៈពិសេស​ក្នុងករណីនេះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya